ឱសថបុរាណធម្មជាតិ
រូបភាព
មុននឹងស្វែងយល់ពីរូបមន្តពិសេសនេះ មកសិក្សាស្វែងយល់បន្តិចអំពីសញ្ញាដែលកំពុងបង្ហាញថា ថ្លើមរបស់អ្នកផ្ទុកជាតិពុលហួសប្រមាណ ជាហេតុបណ្តាលឱ្យធាត់!
ថ្លើមគឺជាសរីរាង្គមួយដែលប្រឹងធ្វើការខ្លាំងជាងគេក្នុងរាងកាយរបស់អ្នក ហើយវាមានមុខងារសំខាន់ក្នុងការបន្សុទ្ធឈាមបណ្ដេញជាតិពុលគ្រោះថ្នាក់ និងសារធាតុចិញ្ចឹមមេតាប៉ូលីស ឬបំបែកសារធាតុចិញ្ចឹមចែកចាយទៅក្នុងរាងកាយ។
យ៉ាងណាមិញ ពេលខ្លាញ់រុំថ្លើមរបស់អ្នក វាមិនអាចលុបបំបាត់ជាតិពុលទាំងនោះពីរាងកាយរបស់អ្នកឡើយ ដែលនេះដោយសាររបបអាហាររបស់អ្នកមិនមានសុខភាព។
* សញ្ញានៃថ្លើមពោរពេញទៅដោយជាតិពុល
នេះអាចបណ្ដាលឱ្យរលាក បន្សល់នូវស្លាកស្នាមលើថ្លើម ជាពិសេសធ្វើឱ្យថ្លើមខូច។ មានសញ្ញាជាច្រើនបង្ហាញថា ថ្លើមរបស់អ្នកពោរពេញទៅដោយជាតិពុល។
សញ្ញាទាំងនោះរួមមាន៖
- ឈឺសន្លាក់រ៉ាំរ៉ៃ ឬឈឺចុកចាប់សាច់ដុំ
- ឈឺក្បាល ឬឈឺក្បាលប្រកាំងខាងក្រោយគ្រាប់ភ្នែក
- អស់កម្លាំងល្ហិតល្ហៃ
- ថប់បារម្ភ
- កើតជំងឺធ្លាក់ទឹកចិត្ត
- ឡើងទម្ងន់ឥតមូលហេតុ
- ឈឺពោះ
- រាគ
- ទល់លាមក
- កើតមុន ឬជំងឺស្បែកផ្សេងៗ
- អតុល្យភាពអ័រម៉ូន
- បែកញើសហួសប្រមាណ
- អាឡែស៊ី
- ខួរក្បាលមិនសូវចងចាំបានយូរ៕
ខាងក្រោមនេះជារូបមន្តពិសេសជួយលាងជាតិថ្លើមក្នុងថ្លើម ជួយសម្រកទម្ងន់ ស្បែកភ្លឺល្អក្នុងពេលតែមួយ!
ព្យាបាល៖ លាងជាតិថ្លើមក្នុងថ្លើម ជួយសម្រកទម្ងន់ ស្បែកភ្លឺល្អ
គ្រឿងផ្សំ៖ ទឹក ៣៣០មីលីលីត្រ ទឹកឃ្មុំ ១ស្លាបព្រាបាយ
ក្រូចឆ្មារ ១ ផ្លែ
ម្សៅរមៀត ១ ស្លាបព្រាកាហ្វេ
វិធីធ្វើ និងប្រើប្រាស់៖ លាយគ្រឿងផ្សំខាងលើចូលគ្នាឱ្យសព្វ
ទទួលទាន ៣ដង ក្នុង១ថ្ងៃ មុនពេលបាយ ២០ ទៅ ៣០នាទី។ ទទួលទានជាប្រចាំក្នុងរយៈពេល ២ សប្តាហ៍ អ្នកនឹងឃើញការប្រែប្រួលយ៉ាងច្បាស់ ស្រកទម្ងន់ ស្បែកស្អាត និងមិនកើតជំងឺណាមួយពាក់ព័ន្ធនឹងថ្លើមឡើយ។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត