វិជ្ជាមេផ្ទះ
រូបភាព
+គ្រឿងផ្សំ៖-ពោតស ឬពោតលឿង ៤ឬ៥ផ្លែ – ដូងទុំរលាក់ទឹក ១ចំហែង – សាគូ ៤០ក្រាម – សាគូវែង ៤០ក្រាម – អំបិល មួយចុងស្លាព្រាកាហ្វេ – ស្ករស ២៥០ក្រាម។
+វិធីធ្វើ៖- មុនដំបូងអ្នកត្រូវបកសម្បកពោតព្រមទាំងយកសក់ដែលនៅជាប់នោះចេញឲ្យស្អាតបន្ទាប់មកទៀតប្រើកាំបិទមុខពីរ មកធ្វើការឈូសពោតប៉ុន្តែ មិនត្រូវឲ្យដោយបណ្តូលនោះទេ។- ដាក់លាងសាគូឲ្យស្អាតទុកមួយអន្លើ- បន្តមកទៀតអ្នកត្រូវកោសដូងយកខ្ទិះដើមមួយកូនចានទុកមួយកន្លែង ហើយច្របាច់យកខ្ទិះចុងដាក់ក្នុងឆ្នាំងមួយ ជាមួយនឹងពោត។
-ចំពោះគ្រាប់សាគូវិញដាក់ដាំរម្ងាស់រហូតដល់ពោតរីកឆ្អិនជាមួយសាគូ រួចបន្ថែមអំបិលមួយចុងស្លាព្រាកាហ្វេ និងស្ករស ដើម្បីឲ្យរសជាតិបង្អែមផ្អែមមុត។បន្ទាប់មករង់ចាំឲ្យស្ករនិងអំបិលរលាយចូលជាតិគ្នាលោកអ្នកអាចភ្លក្សរសជាតិនៃបង្អែមទៅតាមចំណងចំណូលចិត្តរបស់អ្នកជាការស្រេច។នៅពេលញ៉ាំអ្នកអាចបន្ថែមខ្ទិះដើមមួយស្លាព្រា ដែលអ្នកទុកមួយកន្លែង៕