ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

រូបមន្តធម្មជាតិព្យាបាលចុកតម្រងនោមឱ្យបាត់ឈឹង បាត់លើសឈាម បាត់ឈឺតម្រងនោម ក្នុងខ្លួនរហ័សរហួនរហូត

29-Jan-2019 11:14 AM

រូបភាព


ដោយ: Uddam

មុននឹងស្វែងយល់អំពីរូបមន្តធម្មជាតិព្យាបាលចុកតម្រងនោមឱ្យបាត់ឈឹង បាត់លើសឈាម បាត់ឈឺតម្រងនោម សូមមកស្វែងយល់អំពីជំងឺតម្រងនោមបន្តិចជាមុនសិន។

Image may contain: one or more people

តម្រង​នោម​មាន​តួនាទី​ ​រំលាយ ​​ជាតិ​ពុល​ដែល​ជា​​កាក​សំណល់ផលិត​ជា​ធម្មតា​ដោយ​សរីរាង្គ​កាយ និង​ដែល​ពាំនាំ​ដោយ​ឈាម។ សារធាតុ​នេះ​គ្មាន​ប្រយោជន៍ និង​ថែម​ទាំង​អាច​បំពុល​ខ្លួន​ប្រាណ​មនុស្ស​យើង​ផង ប្រសិន​គ្មាន​បញ្ជូន​ចេញ​ពី​ខ្លួន​។ ជា​រៀង​រាល់​ថ្ងៃ​ តម្រង​នោម​ច្រោះ​ឈាម​ប្រមាណ​១៨០​លីត្រ ​និង​បញ្ចេញ​ជា​​ទឹក​នោម​មក​ក្រៅ​ប្រមាណ​ពី​១​លីត្រ​កន្លះ​ទៅ ពីរ​លីត្រ។ មាន​ជំងឺ​ច្រើន​ណាស់​អាច​បង្ក​ និង​បំផ្លាញ​តម្រង​នោម​ ជួន​ដោយ​មាន​ការ​បង្ក​រោគ ជួន​ដោយ​មាន​ដំណើរ​មិន​ប្រក្រតី​លើ​ប្រព័ន្ធ​ការពារ​ខ្លួន​ ជួន​ដោយ​ហេតុ​តែ​បាន​ស្រូប​សារធាតុ​ពុល​ នៃ​ថ្នាំ​ពេទ្យ​។ល។ និង​។ល។

No photo description available.

ជំងឺ​សរសៃ​ឈាម​បេះ​ដូង លើស​ឈាម ​ឬ​ទឹក​នោម​ផ្អែម​ ក៏​អាច​ធ្វើ​ខូច​តម្រង​នោម … គេ​ប៉ាន់​ប្រមាណ​ថា​មាន​ប្រជាជន​ ៥រយ​លាន​នាក់​កើត​ជំងឺ​តម្រង​នោម នៅលើ​ពិភពលោក​បច្ចុប្បន្ន​នេះ​។

Image may contain: one or more people, people standing and food

ជំងឺ​តម្រង​នោម ជា​ឃាតករ​ស្ងាត់ៗ ! ខុស​ពី​ជំងឺ​ផ្សេងៗ​ទៀត តម្រងនោម អាច​សំងំ​វិវឌ្ឍ​ជាជំងឺ​ធ្ងន់​ទៅៗ​ ស្ងៀម​យ៉ាង​យូរ​ វិភាគ​រក​មិន​ឃើញ​ និង​គ្មាន​រោគ​សញ្ញា​អ្វី​គួរ​ឱ្យ​កត់​សម្គាល់​ច្បាស់​លាស់ សម្រាប់​គ្រូពេទ្យ ឬ​អ្នក​ជំងឺ​ផ្ទាល់​ជា​មុន​ទេ។ តម្រង​នោម​មាន​ពីរ និង​ជា​សរីរាង្គដ៏​ចាំ​បាច់​បំផុត​របស់​មនុស្ស។ ដោយសារ​តម្រងនោម​នេះ​ហើយ​ទើប​យើង​អាច​រស់​រាន​មាន​ជីវិត​នៅលើ​ដី​បាន។

No photo description available.

បើ​តម្រង​នោម​លែង​ដំណើរ​ការ​ បន្តិច​ម្តងៗ យើង​នឹង​មាន​ស្តុក​សារធាតុ​អំបិល ទឹក​​កាន់​តែ​ច្រើន​ឡើងៗ យើង​នឹង​មាន​សភាព​តាន​តឹង​ជា​លំដាប់​ យើង​នឹង​មិន​អាច​កម្ចាត់​សារធាតុ​ មួយ​ចំនួន ដូច​ជា​សារធាតុ​ប៉ូតាស្យូម​ … ដោយ​ហេតុ​ថា​តម្រង​នោម​ក៏​មាន​តួនាទី​ផលិត​វីតាមីន​ដេ​សកម្ម​ អ៊ីចឹង​យើង​នឹង​មាន​សុខភាព​ឆ្អឹង​ចុះ​ខ្សោយ​ប្រសិន​បើ​មាន​ជំងឺ​តម្រង​នោម​ ឬ​មាន​បញ្ហា​ខ្វះ​គ្រាប់​ឈាម​ក្រហម ព្រោះ​ថា​តម្រង​នោម​ក៏​មាន​ចំណែក​ចូល​រួម​ផលិត​អរមូន​។

Image may contain: one or more people

​លក្ខណៈ​ទូទៅ នៅ​ពេល​តម្រង​នោម​មាន​ដំណើរការ​មិន​ស្រួល​ សរីរាង្គកាយ​មនុស្ស​យើង​អាចទទួល​រង​ផល​វិបាក​មួយ​ចំនួន​ដូច​ជា ៖
-សំណល់​ជាតិ​ពុល ទៅ​ផ្តុំនៅ​ក្នុង​ឈាម។ អារម្មណ៍​ថា​មាន​ការ​ឈឺ​ចុក​ចាប់​បាន​លេច​ឡើង ចង់​ក្អួត ចង្ហោរ លែង​ឆា្ងញ់​បាយ ពិបាក​ដំណេក។ អាស៊ីដូស មេតាលិក​ក៏​ស្ថាបនា​ខ្លួន​ឡើង ព្រោះ​តម្រងនោម​លែង​មាន​សមត្ថភាព​រំលាយ​ជាតិ​អាស៊ីតឱ្យ​អស់​ពី​ខ្លួន

No photo description available.
-ខួរ​ឆ្អឹង​ លែង​ផលិត​គ្រាប់​ឈាមក្រហម សំរាប់​ដឹកនាំ​ខ្សល់​អ៊ុកស៊ីសែន​ទៅ​ឱ្យ​ឈាម ព្រោះ​តម្រងនោម​លែង​ដំណើរការ លែង​ផលិត​ប្រូតេអ៊ីន​សម្រាប់​ទៅ​រំញោចខួរ​ឆ្អឹង។ ខ្វះ​ឈាម យើង​នឹង​មាន​អាការៈ​នឿយ​ហត់​ខ្លាំង​ និង​ជាប់​ជា​ប្រចាំ

Image may contain: shoes
-យន្តការ​បែងចែក​ជាតិ​កាល់ស្យូម ហ្វូស្វ័រ​ លែង​ប្រក្រតី បន្ត​ធ្វើ​ឱ្យ​យន្តការ​ផលិត​ជាតិ​អ័រមូន​មាន​ដំណើរ​ការ​លែងស្រួល​ដែរ ប្រឹង​តែទៅ​បឺត​យក​កាល់ស្យូម​ពី​ឆ្អឹ​ង​មក​ចិញ្ចឹមឈាម តែ​ទីបំផុត​ធ្វើ​ឆ្អឹង​ចាប់​ពុក
-តម្រង​នោម​បញ្ចេញ​ទឹក​នោម​តិច ដែល​ជា​ហេតុ​ងាយ​បង្ក​ឱ្យ​មាន​ការ​ហើម ហើម​ដៃ ជើង ឬ​ហើម​សួតផង សម្រាប់​អ្នក​​មាន​ជំងឺ​បេះដូង​ជាប់​ខ្លួន

No photo description available.

-បើ​ការ​ខ្សោយ​តម្រង​នោម​ឈាន​ដល់​កំរិត​​ចុងក្រោយ លែង​ដំណើរការ​សោះ នោះ​ជាតិ​ប៉ូតាស្យូម​នឹង​កើនឡើង​ខ្លាំង​ រហូត​បង្ក​ជា​ការ​ស្ពឹក​ស្រពន់ ឬ​គាំង​បេះដូង​តែង​ម្តង

Image may contain: one or more people and text
មនុស្ស​ដែល​មាន​តម្រង​នោម​ ដំណើរ​ការ​មិន​ពេល​លេញ​ អាច​មាន​អារម្មណ៍ដឹង​ថា​មាន​អាការៈ​សញ្ញា មួយ​ចំនួន ៖ បត់​ជើ​ង​តូច​ញឹកញាប់​ពេលយប់ មានក្លិន​មិន​ល្អ​ក្នុ​មាត់ បាយ​លែង​ឆ្ងាញ់ ហត់ រងាក់រងើ​ចង់​ក្អួត រមាស់ ស្ពឹក​ស្រពន់​ពេល​យប់ ប៉ោង​ត្របក​ភ្នែក ឬ​ហើម​ជើង…។

Image may contain: one or more people
ខាងក្រោមនេះជាបទពិសោធន៍ជាពិតៗរបស់ម្ចាស់គណនីហ៊្វេកប៊ុក Keo Kimleng ក្នុងការប្រើប្រាស់រូបមន្តធម្មជាតិនេះព្យាបាលចុកតម្រងនោមឱ្យបាត់ឈឹង បាត់លើសឈាម បាត់ឈឺតម្រងនោម ក្នុងខ្លួនរហ័សរហួនរហូត។

No photo description available.

ខ្ញុំយកជីវ៉ាន់ស៊ុយក្រឡុកម៉ាស៊ីន រួចច្រោះយកទឹកហូបមួយថ្ងៃម្តង ម្តងកន្លះកែវ រឿងចុកតម្រងនោមបាត់ឈឹង។
ហូបពេលព្រឹកម៉ោង៧ ល្ងាចម៉ោង៦ មុនបាយក៏បាន ក្រោយបាយក៏បាន។

ទៅទិញនៅផ្សារតាខ្មៅ១០ដុំ តែ៥០០០រៀល យកមកលាងឱ្យស្អាត រួចក្រលុកច្រោះយកទឹកក្លាសេក្នុងទូទឹកកកហូបរាប់អាទិត្យបាត់លើសឈាម បាត់ឈឺតម្រងនោម ក្នុងខ្លួនរហ័សរហួនរហូត។ ខ្ញុំបានប្រាប់មិត្តភក្តិនៅកាណាដា បានជាដូចគ្នា។

Image may contain: text

 

​ការ​ការពារ​តម្រង​នោម

នៅ​ពេល​មាន​សុខភាព​ល្អ រឹងមាំ ការ​អនុវត្ត ​និង​មាន​វិន័យ​ល្អ ក្នុង​ការ​រស់​នៅ អាច​ជួយ​រក្សា​សុខភាព​តម្រង​នោម ក្រលៀន ឱ្យ​នៅ​ល្អ​បាន​យូរ។ ការ​អនុវត្ត និង​គោរព​វិន័យ​អនាម័យ​ជីវិត ដែល​ថែម​ទាំង​អាច​ជួយ​រួម​ចំណែក​ការពារ​ប្រឆាំង​ទប់​ទល់នឹងជំងឺ​សរសៃ​ឈាម​បេះដូង និង​មេតាបូលិក​ផ្សេងៗ។ អ​នាម័យ​ជីវិត​ក្នុង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​ដែល​គ្មាន​អ្វី​ក្រៅពី ៖

No photo description available.
– បរិភោគ​ទឹក​ទៅ​តាម​សេចក្តី​ត្រូវការ​របស់​សរីរាង្គ​ (យ៉ាង​ហោច​មួយ​១ លីត្រ​ក្នុង​មួយ​ថ្ងៃ​ មិន​មែន​ម្ត​ង​មួយ​លីត្រ ឱ្យ​តម្រង​នោម​ប្រឹង​ធ្វើការ​នោះ​ទេ
– បរិភោគ​មាន​លំនឹង​ ចំណី​អាហារ​បន្លែ​សាច់​គ្រប់​មុខ​លាយ​គ្នា ដើម្បី​ធ្វើ​យ៉ាងណា​កុំ​ឱ្យ​ឡើង​ទម្ងន់​ជ្រុល

No photo description available.
– មិន​ទទួល​ទាន​អាហារ​ប្រៃ​ពេក ព្រោះ​នាំ​ឱ្យ​កើត​ជំងឺ​ឡើង​ឈាម
– មិន​ជក់បារី

Image may contain: one or more people and closeup

-ធ្វើ​កីឡា ធ្វើ​ពលកម្ម​ ជា​ប្រចាំ
– មួយ​វិញ​ទៀត ត្រូវ​ប្រុង​ប្រយ័ត្ន​នឹង​សារធាតុ​មួយ​ចំនួន​ដែល​អា​ច​បំពុល​ក្រលៀន​ ដោយ​ត្រូវ​ចៀស​វាងឱ្យ​បាន​ជា​ដាច់​ខាត ការ​ប្រើ​ថ្នាំ​​អង់ទី​អាំផ្លាម៉ាទ័រ ដោយ​ខ្លួន (ពពួក​អាស្ពីរីន ពពួក​ថ្នាំ​បំបាត់​ការ​ឈឺចាប់ ដូច​យ៉ាង​ប៉ារ៉ាសេតាម៉ុល ដែល​អាច​បំពុល​តម្រង​នោម ប្រសិន​បើ​ប្រើ​ច្រើន​និង​យូរ​ពេល) ហើយសូម​ប្រុង​ប្រយ័ត្ន នឹង​របប​ចំណី​អាហារ​ដែល​ប្រកប​ដោយ​ជាតិ​ប្រូតេអ៊ីន ព្រោះ​វា​ងាយ​នឹង​ធ្វើ​ឱ្យ​តម្រង​នោម​នឿយ​ហត់​ណាស់។

Image may contain: 1 person, standing and outdoor

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត