វិជ្ជាមេផ្ទះ
រូបភាព
+គ្រឿងផ្សំ៖-អំពិលចាស់ ឬអំពិលគល់ ១គីឡូក្រាម-អំបិល ១ស្លាបព្រាកាហ្វេ-កំបោរសចំនួន ០,៥ខាំ-ទឹក ២លីត្រ-ស្ករត្នោត ០,៣គីឡូក្រាម-ចានដែកសម្រាប់ត្រាំអំពិល និងទឹកកំបោរ-កែវសម្រាប់ដាក់អំពិលត្រាំជាមួយទឹកស្ករត្នោត។+វិធីធ្វើ៖-យកអំពិលចាស់ ឬអំពិលគល់មកស្រុះទឹកក្តៅពុះ (ទឹកដាំឲ្យពុះ យកអំពិលខ្ចប់ស្បៃយកទៅជ្រលក់ក្នុងទឹកក្តៅ ១០នាទី ឬជ្រលក់ភ្លាមលើកភ្លាមក៏បាន)-យកកំបោរទៅកូរជាមួយទឹកត្រជាក់រក្សាឲ្យរងថ្លា សម្រិតទឹកថ្លាយកមកចាក់ចូលក្នុងការធុន-យកអំពិលស្រុះរួចបកសំបកចេញ ដាក់ត្រាំជាមួយទឹកកំបោរមួយយប់
ស្រង់អំពិលលាងនឹងទឹកឆ្អិនឲ្យបានស្អាត រួចរក្សាទុកឲ្យស្រស់ទឹកដាំទឹកស្ករឲ្យពុះ រួចទុកឲ្យត្រជាក់។-យកអំពិលដែលស្រស់ទឹកទៅតម្រៀបនៅក្នុងកែវ ហើយចាក់ទឹកស្ករនោះចូលទៅក្នុងកែវរក្សាទុក រយៈពេល ១ ទៅ ២យប់ តាមអ្នកដែលចូលចិត្តផ្អែមខ្លាំងឬតិច គឺអាចបរិភោគបានអាចស្រង់អំពិលចេញពីកែវយកទៅក្លាសេ ឬដាក់ទាំងកែវឲ្យត្រជាក់ គឺកាន់តែឆ្ងាញ់។
សម្រួលអត្ថបទដោយ៖ខ្ទឹមស