ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

រូបមន្តធម្មជាតិងាយៗ អាចជួយបំបាត់ស្នាមផ្លែលើស្បែក និងផ្ទៃមុខ

30-Jan-2019 10:50 AM

រូបភាព


ដោយ: Uddam

ខាងក្រោមជាវិធីងាយៗ ស្រួលរក ដើម្បីបំបាត់ស្នាមផ្លែលើស្បែក និងផ្ទៃមុខរបស់លោកអ្នក៖ 

1. យកទឹកឃ្មុំសុទ្ធមកលាបលើស្នាមផ្លែរបស់អ្នក ពីរដងក្នុងមួយថ្ងៃ ហើយលាបប្រហែលជា បី បួន សប្តាហ៍ អ្នកនឹងទទួលបានលទ្ធផល។


2. យកខ្ទឹមស មកបុកឲ្យឱ្យម៉ត់ឲ្យវាមានទឹក ហើយយកទឹកនោះមកលាបលើស្នាមផ្លែរបស់អ្នក ទុករយៈ ពេលពី 10 ទៅ 15នាទី។


3. យកថ្នាំអាស្ពីរីនមួយគ្រាប់ហើយពុះវាជាបី ឬបួនចំណែក ហើយយកមួយចំណែកមកកិនឲ្យម៉ត់ជា ម្សៅលាយជាមួយនិងទឹកបន្តិចហើយលាបវាលើស្នាមផ្លែរបស់អ្នករាងរាល់ថ្ងៃរហូតទាល់តែបាត់ស្នាម។


4. យកប្រទាលកន្ទុយក្រពើស្រស់មកលាបលើស្នាមផ្លែរបស់អ្នក ហើយទុកវាពី 15 ទៅ 20 នាទី។លាប ប្រហែលជា បី បួនដងក្នុងមួយថ្ងៃរហូតទាល់តែបាត់ស្នាម។


5.យកទឹកក្រូចឆ្មារមកលាបលើស្នាមផ្លែ ហើយទុករយៈពេល 30 នាទី។ អ្នកអាចលាបប្រហែលជា បី បួនដងក្នុងមួយថ្ងៃរហូតទាល់តែបាត់ស្នាម។

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត