ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

របៀបធ្វើ នំអន្សមខ្នុរ!

30-Jan-2019 04:15 PM

រូបភាព


ដោយ: Uddam

+គ្រឿងផ្សំ៖-អង្ករដំណើប ១គីឡូត្រាំទឹក ១សន្ទុះលាងស្រង់ទុក-សាច់ខ្នុរហែកជាចំរៀកតូច ១ចាន-ខ្ទិះដូង ៤០០មីលីលីត្រ-សាច់ដូងកោស ១ចាន-អំបិល កន្លះស្លាបព្រាកាហ្វេ-ស្ករស ១៥០ក្រាម-ស្លឹកចេក ១ដុំហែកតូចៗល្មម+វិធីធ្វើ៖-មុនដំបូងយកឆ្នាំងដាក់លើភ្លើង បន្ទាប់មកចាក់ខ្ទិះដូងចូលកូរវាមួយភ្លេតសិន។យកសាច់ដូងកោស, អំបិល និងស្ករសដាក់ចូលកូរឱ្យវារលាយស្ករប្រហែលជា ៥នាទី។-បន្ទាប់ពីរលាយស្ករដាក់សាច់ខ្នុរចូលមុនឆាបន្តិចសិន ទើបដាក់អង្ករចូលឆាច្របល់ចូលគ្នាទាំងអស់។បន្តឆារហូតទាល់តែឡើងស្ងួតហើយស្អិតប្រហែលជា ១០នាទីដួសវាទុកឱ្យត្រជាក់សិន។បន្ទាប់ពីត្រជាក់ហើយចាប់ផ្តើមវេចនំ យកស្លឹកចេកដូសវាដាក់ ៣ស្លាបព្រាបាយមូរខ្ចប់ជារាងវែងកាច់បត់ក្បាល់ទាំងសងខាង។ពេលដែលវេចរួចយកវាទៅដាក់ចំហុយប្រហែលជា ៣០-៤០នាទីឆ្អិនបានញ៉ាំហើយ៕

សម្រួលអត្ថបទដោយ៖ខ្ទឹមស