វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
+ គ្រឿងផ្សំ៖- សណ្តែកខៀវ ៣០០ ក្រាម – ស្កសរ ២៥០ ក្រាម – ខ្ទិះដូង ៥០០ ក្រាម – សាគូរ ១០០ ក្រាម ត្រាំទឹកក្តៅ – អំបិល 1 ចុងស្លាបព្រាកាហ្វេ។
+ វិធីចម្អិន៖-ជាដំបូងអ្នកត្រូវយកសណ្តែកយកទៅលាងទឹកឲ្យស្អាតបន្ទាប់មកក៍យកទៅចំអិន រហូតទាល់តែសណ្តែករីក។យកសាគូរទៅលាងទឹកឲ្យស្អាត និងត្រាំទឹកក្តៅឲ្យរីកប្រហែលជា ១៥ – ២០ នាទី។ពេលដែលមើលទៅសណ្តែករីកល្អហើយ ទើបអ្នកដាក់សាគូរចូលគ្របមួយភ្លេតសិន ក្រោយមកទើបអ្នកបន្ថែម ស្កសរ ខ្ទិះដូង និងអំបិលបន្តិចនោះជាការរួចស្រេច៕
សម្រួលអត្ថបទដោយ៖ខ្ទឹមស