ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

ឱសថបុរាណខ្មែរព្យាបាលជំងឺថ្លើម ពិសេសថ្លើមប្រភេទ C

01-Feb-2019 03:19 PM

រូបភាព


ដោយ: Uddam

មុននឹងស្វែងយល់ពីរូបមន្ត សូមមកសិក្សាស្វែងយល់ពីជំងឺជំងឺរលាកថ្លើមប្រភេទ C ជាមុនសិន៖

ជំងឺរលាកថ្លើមប្រភេទ C ជាអ្វី?
ជំងឺរលាកថ្លើមប្រភេទ សេ គឺបណ្តាលមកពីមេរោគថ្លើមប្រភេទ សេ វាអាចបង្កឲ្យមានជំងឺរលាកថ្លើមស្រួចស្រាវ ឬរុំារ៉ៃអាចបណ្តាលឲ្យក្រិនថ្លើម មហារីកថ្លើម ថ្លើមឈប់ដំណើរការ និងបណ្តាលឲ្យស្លាប់។ ជំងឺរលាកថ្លើមប្រភេទ សេ ស្រួចស្រាវកើតឡើងនៅក្នុងរយៈពេលប្រហែល៦ខែ បន្ទាប់ពីការឆ្លង។ ជំងឺរលាកថ្លើមប្រភេទ សេ ស្រួចស្រាវភាគច្រើនវិវត្តន៍ទៅរកជំងឺរលាកថ្លើមប្រភេទ សេ រុំារ៉ៃ។ ជំងឺរលាកថ្លើមប្រភេទ សេ រុំារ៉ៃគឺមេរោគនៅតែមាននៅក្នុងខ្លួនយើងហើយក៏អាចនឹងមានអស់មួយជីវិត។ វាអាចបណ្តាលឲ្យក្រិនថ្លើម និងមហារីកថ្លើមជាដើម។

No photo description available.

No photo description available.តើមេរោគរលាកថ្លើមប្រភេទ សេ ឆ្លងដូចម្តេច ?
មេរោគរលាកថ្លើមប្រភេទ សេ ឆ្លងសំខាន់បំផុតតាមរយៈឈាមដូចជាៈ
-ការចាក់ថ្នាមដោយប្រើស៊ឺរុំាង និងម្ជុលប្រលាក់ឈាម
-ពីម្តាយទៅកូននៅពេលសំរាល

No photo description available.

-ទឹកសរីរាង្គ(ឈាម ទឹករងៃ ។ល។)
-តាមការផ្លាស់ប្តូរសរីរាង្គ

No photo description available.

មេរោគរលាកថ្លើមប្រភេទ សេ មានឆ្លងតិចតួចដែរតាមរយៈ ៖
-រួមភេទជាមួយអ្នកមានមេរោគរលាកថ្លើមប្រភេទ សេ
-រស់នៅជាមួយអ្នកជំងឺរលាកថ្លើមរុំារ៉ៃប្រភេទ សេ

Image may contain: food
-ការប្រើសំភារៈរួមគ្នាជាមួយអ្នកមានមេរោគថ្លើមប្រភេទ សេ ដូចជាៈ ប្រដាប់កោរពុកមាត់ ច្រាសដុសធ្មេញ សាក់ ចោះត្រចៀកជាដើម
-មេរោគរលាកថ្លើមប្រភេទ សេ មិនឆ្លងតាមៈ ចំណីអាហារ ទឹក អោបថើបគ្នា បំបៅដោះ ការនិយាយគ្នា ការចាប់ដៃគ្នា ក្អកឬកណ្តាស់ទេ។

No photo description available.

តែប្រាំមុខនេះជាហើយ! ឱសថបុរាណខ្មែរព្យាបាលជំងឺថ្លើម ពិសេសថ្លើមប្រភេទ C
ព្យាបាល៖ ថ្លើម ពិសេសថ្លើមប្រភេទ C

Image may contain: food
រុក្ខឱសថ៖ ដើមឆ្កែស្រែង ដើមប៉េងប៉ោះស្រោម ដើមត្បាល់កិន ដើមចក្រវាល (ចក្កវាឡ) ដើមផ្ទីបន្លា និងដើមប្រមោយដំរី
វិធីធ្វើ និងប្រើប្រាស់៖ យកឱសថទាំងប្រាំប្រភេទខាងលើហាលថ្ងៃឱ្យស្ងួត រួចយកមកដាំទឹកញ៉ាំដូចញ៉ាំតែជាការស្រេច។

Image may contain: plant and foodImage may contain: plant and nature

Image may contain: plant, outdoor and natureImage may contain: plant, outdoor and natureImage may contain: plant, outdoor and nature**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត