ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើបង្គាខ្ទិះ ឆ្ងាញ់អស់ទាស់!

01-Feb-2019 05:30 PM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖ បង្គា ៨-១០​ (បកសំបកក៏បាន មិនបកក៏បាន), ខ្ទិះដូង ១០០ក្រាម, គ្រឿងការីបុក ២ស្លាបព្រាបាយ, ទឹកត្រី ១ស្លាបព្រាបាយកន្លះ, ស្ករ ១ស្លាបព្រាបាយ, ម្ទេសដៃនាង និងស្លឹកក្រូចសើច ហាន់។

វិធីធ្វើ៖

១.ដាំខ្ទះដាក់ប្រេងឆាចូល រួចដាក់គ្រឿងការីបុកចូល កូរវារលាយបន្តិច ហើយដាក់ខ្ទិះដូងចូល កូរឲ្យសព្វជាមួយគ្រឿង ទុកឲ្យពុះ

២.បន្ទាប់មកដាក់បង្គា ដាក់ទឹកត្រី និងស្ករចូល ឆាច្របល់ចូលគ្នាឲ្យសព្វល្អ ឆ្អិនហើយដាក់ម្ទេសដៃនាង និងស្លឹកក្រូចសើចចូលជាការស្រេច។

សម្រួលអត្ថបទដោយ៖ ស្រីពៅ