ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារបរិស្ថាន

បច្ចេកទេសដាំផ្កាកុលាបក្នុងជាលឫស្សី

01-Feb-2019 10:23 PM

រូបភាព


ដោយ: Uddam

-វិធីដាំ៖
ការដាំក្នុងផើងអាចទទួលបានផលល្អជាងដាំលើដីឬវិធីផ្សេងទៀតបើទោះជាអាកាសធាតុក្តៅខ្លាំង ឬត្រជាក់ខ្លាំងក៏ដោយ។លើសពីនេះ ដើម្បីងាយស្រួលលក់ដុំឬលក់រាយទៅឲ្យអតិថិជនដែលមានតម្រូវការ។

មុនដាំត្រូវលាយដីជាមួយជីកំប៉ុសដែលមានវត្ថុធាតុដើមផ្សំចេញពីជីអង្កាមស្លឹកឈើនិងស្មៅដែលងាយរលួយ។បន្ទាប់មកយកដើមផ្កាកុលាបដែលបានផ្សាំអាយុ ១ខែ យកទៅដាំក្នុងជាលឫស្សីដែលបានរៀបចំដីរួចនោះ។ពេលដាក់ដាំក្នុងជាលឫស្សីត្រូវជីករណ្តៅជម្រៅ៥សង់ទីម៉ែត្រហើយគម្លាតរវាងរណ្ដៅមួយទៅរណ្ដៅមួយប្រវែងកន្លះម៉ែត្រ។

ក្នុងមួយជាលឫស្សីដាំបានតែមែកផ្កាកុលាបដែលបានផ្សាំមួយដើមប៉ុណ្ណោះដើម្បីឲ្យដើមផ្កាកុលាបងាយស្រួលលូតលាស់បានល្អនិងងាយស្រួលក្រោយពីរៀបចំដីរួចចាំបាច់ជ្រើសរើសមែកឬដើមផ្កាកុលាបណាដែលថ្លោសល្អ មិនយកមែកដែលខ្ចីពេក ឬចាស់ពេក មកដាំលើដីដែលបានរៀបចំនោះ។

-ការថែទាំ៖
ផ្កាកុលាបទោះជាដាំក្នុងជាលក្តីឬលើដីក្តី គឺត្រូវទាមទារស្រោចទឹកវាមួយថ្ងៃពីរដងគឺព្រឹកល្ងាច បោចស្មៅ ដាក់ជី ជ្រួយដីឲ្យធូរដើម្បីឲ្យទឹកងាយជ្រាបចូលក្នុងដីរក្សាសំណើមបានយូរធ្វើឲ្យឫសផ្កាកុលាបអាចស្រូបយកជីជាតិស្រួលទាំងដើម និងស្លឹក ឲ្យឆាប់ចេញផ្កា។

-រយៈពេលប្រមូលផល៖ផ្កាកុលាបមានអាយុបាន៣ខែចាប់ផ្ដើមចេញផ្កានិងអាចលក់បានបណ្ដើរៗហើយ។