វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
គ្រឿងផ្សំ៖ ល្ពៅ ១ផ្លែល្មម, ពងទា ២គ្រាប់, ការ៉ុតហាន់ល្អិតៗ ឬចិញ្ច្រាំ កន្លះកូនចាន,ស្លឹកខ្ទឹមហាន់ល្អិតៗ, ទឹកដោះគោស្រស់ ៤ស្លាបព្រាបាយ, ទឹកធម្មតា ១ស្លាបព្រាបាយកន្លះ, ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ។
វិធីធ្វើ៖
១.យកល្ពៅឆ្កៀលគ្រាប់ចេញអោយអស់ រួចទុកមួយឡែក
២.គោះពងទាដាក់ចានលាយជាមួយទឹកដោះគោស្រស់ ទឹក ទឹកស៊ីអ៊ីវ ការ៉ុត និងស្លឹកខ្ទឹមចូល វាយច្របល់ចូលគ្នាអោយសព្វល្អ
៣.បន្ទាប់មកយកល្ពៅចាក់គ្រឿងដែលលាយហើយចូល (ចាក់កុំអោយពេញពេក ពេលចំហុយអាចនឹងហៀរ) រួចយកទៅដាក់ចំហុយប្រហែល ២០-២៥នាទី ឆ្អិនជាការស្រេច។
សម្រួលអត្ថបទដោយ៖ ស្រីពៅ