វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
+គ្រឿងផ្សំ- តៅហ៊ូ 4ខាំ (ហាន់ជាបន្ទះធំៗ)- ខ្ទឹមក្រហមចញ្រ្ចាំ 10ក្រាម- ខ្ទឹមសចញ្រ្ចាំ 10ក្រាម- ម្ទេសចញ្រ្ចាំ 10ក្រាម- ទឹកត្រី 50មីលីលីត្រ- ទឹកអំពិលទុំ 50មីលីលីត្រ- ស្ករ 50ក្រាម- ទឹកម្ទេស 30ក្រាម- ស្លឹកខ្ទឹម 10ក្រាម (ហាន់ល្អិតៗ)- ល្ងស 5ក្រាម- ប្រេងឆា+របៀបធ្វើ៖- ដាំប្រេងឆាអោយក្តៅ ដាក់ខ្ទឹមក្រហម ខ្ទឹមស និងម្ទេសចូលឆាអោយប្រែពណ៌ សឹមដាក់ទឹកត្រីចូលទុកអោយពុះ បន្ទាប់មកដាក់ទឹកអំពិលទុំ ស្ករ និងទឹកម្ទេសចូលឆាអោយសព្វ ទុកអោយពុះនឹងដាច់ទឹកបន្ទិច។– ដាំប្រេងឆាអោយក្តៅ ដាក់តៅហ៊ូចៀនអោយឆ្អឹននឹងក្រហមល្អ រួចស្រង់ចេញ ដាក់ក្នុងចានចម្រាប់ទទួលទាន រួចស្រោចទឹកត្រីពីលើ រោយល្ង និងស្លឹកខ្ទឹមពីលើជាការស្រេច៕សម្រួលអត្ថបទដោយ៖ខ្ទឹមស