ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើឆាបន្លែគ្រប់មុខ ឆ្ងាញ់ៗ!

04-Feb-2019 11:33 AM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖ សាច់ជ្រូក ២០ក្រាម ហាន់ស្តើងល្មម, ផ្កាខាត់ណា ស្នៀតពោត ការ៉ុត មួយមុខ ៥០ក្រាម (ហាន់ និងចិតតាមចំណូលចិត្ត), ផ្សិតក្រៀម ៣-៥ (ត្រាំទឹកឲ្យរីក), ខ្ទឹមសចិញ្ច្រាំ ១ស្លាបព្រាបាយ, ទឹកប្រេងខ្យង ១ស្លាបព្រាបាយ, ទឹកស៊ីអ៊ីវ កន្លះស្លាបព្រាបាយ, ស្ករស កន្លះស្លាបព្រាបាយ, ទឹក ១ស្លាបព្រាបាយកន្លះ។

វិធីធ្វើ៖

១.ដាក់ដាំទឹកឲ្យពុះ រួចដាក់ការ៉ុត និងផ្កាខាត់ណាស្រុះឲ្យទន់បន្តិច រួចស្រង់ទុកមួយឡែក

២.ដាំខ្ទះដាក់ប្រេងឆាចូល ដាក់ខ្ទឹមចិញ្រ្ចាំចូលឆារំលីងអោយឈ្ងុយ រួចដាក់សាច់ចូលឆាឲ្យឆ្អិនបន្តិច

៣.បន្ទាប់មកដាក់បន្លែទាំងអស់ និងផ្សិតក្រៀមចូលឆា ៣-៤ត្រឡប់ សឹមដាក់ទឹក ទឹកស៊ីអ៊ី ទឹកប្រេងខ្យង និងស្ករសចូល ឆាច្របល់ឲ្យសព្វចូលគ្នា ឆ្អិនហើយដួសដាក់ចានជាការស្រេច។

សម្រួលអត្ថបទដោយ៖ ស្រីពៅ