ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើ គុយទាវឆា!

04-Feb-2019 03:10 PM

រូបភាព


ដោយ: Uddam

+គ្រឿងផ្សំ៖- សាច់គោ ១ខាំ – ម្សៅឆា ១ស្លាបព្រាកាហ្វេ – គុយទាវ កន្លះគីឡូ – សណ្តែកបណ្តុះ ១ក្តាប់
– ស្លឹកខ្ទឹម ២ដើម – ទឹកខ្យង ៤ស្លាបព្រាបាយ – ប្រេងឆា ៥ស្លាបព្រាបាយ – ទឹកម្ទេស
– ពងមាន់ ១ – សាច់បង្គា – តាមចំណូលចិត្ត

+វិធីធ្វើ៖- ហាន់សាច់គោ ប្រឡាក់នឹងម្សៅឆា អោយសព្វ។- កំដៅខ្ទះអោយក្តៅ ហើយចាក់ប្រេងឆាចូល។
– ចាក់ស្រាចូល អោយឆាបជាមួយខ្លាញ់ ទើប ចាក់ទឹកខ្យងចូល កូរនឹងខ្លាញ់។ – ចាក់សាច់គោចូល ឆាអោយសព្វ។- ចាក់គុយទាវចូល ហើយឆាអោយចូលជាតិសព្វ រួចភ្លក្សសាបប្រៃ ថែមថយ តាមចំណូលចិត្ត។– គោះពងមាន់មួយដាក់ចូល ហើយឆាអោយសព្វ។- ចាក់សណ្តែកបណ្តុះនិងខ្ទឹមដើម កាត់ខ្លីៗចូល ឆាលាយអោយសព្វ ហើយដួសដាក់ចាន កុំអោយស្លោកសណ្តែកទាន់។- ចង់ឆ្ងាញ់ ត្រូវស្រូបទឹកម្ទេសជូរអែម ថែមទៀត។សម្រួលអត្ថបទដោយ៖ខ្ទឹមស