វិជ្ជាមេផ្ទះ
រូបភាព
គ្រឿងផ្សំ៖ ម្សៅស្រូវសាលី ៦៥ក្រាម, ម្សៅមី ៣០ក្រាម, ម្សៅដុតនំ (Baking Powder) កន្លះស្លាបព្រាកាហ្វេ, ទឹកស្លឹកតើយ ៥-៦ស្លាបព្រាបាយ, ខ្ទិះដូង ៦៥ក្រាម, ស្ករស ៦០ក្រាម, អំបិល ១ចុងស្លាបព្រាកាហ្វេ, ប្រេងសណ្តែក ៣០ក្រាម, ស៊ុត ១គ្រាប់។
វីធីធ្វើ៖
១.យកចានលាយម្សៅស្រូវសាលី ម្សៅមី ម្សៅសម្រាប់ដុតនំ (Baking Powder) ឬម្សៅមេនំបុ័ង ស្ករស អំបិលចូលគ្នាកូរឲ្យសព្វ
២.បន្ទាប់មកគោះស៊ុតដាក់ចូល ដាក់ប្រេងសណ្តែក និងទឹកស្លឹកតើយចូល កូរចូលគ្នាឲ្យសព្វ រួចយកទៅច្រោះកុំឲ្យដោយកាក
៣.រៀបចំអំបែងសម្រាប់ចាក់នំ រួចយកម្សៅដែលលាយហើយចាក់តាមរន្ធ តែកុំចាក់ពេញពេកអាចនឹងហៀរ ព្រោះនំអាចរីកធំ មើលឆ្អិនក្រៀមល្មមយកចេញដាក់ចានជាការស្រេច។
-នេះជារូបតំណាង ម្សៅដុតនំ (Baking Powder) មានច្រើនប្រភេទអាចរកទិញបាន។
សម្រួលអត្ថបទដោយ៖ ស្រីពៅ