ឯកសារបរិស្ថាន
រូបភាព
១. ការប្រើប្រាស់ពូជស្រស់សម្រាប់ដាំដុះ
-ក្នុងការបណ្តុះគ្រាប់ត្រូវជ្រើសរើសផ្លែដែលទុំល្អ
-ការប្រើប្រាស់គ្រាប់ពូជស្រស់មានដំណុះគ្រាប់លឿន
-ចំណែកគ្រាប់ស្ងួតដំណុះគ្រាប់ ចំណាយរយៈពេលវែងរហូតដល់រាប់ខែ។
២. ការរៀបចំថ្នាលបណ្តុះកូន
-រៀបចំដាក់ដីក្នុងផើង ឬក្នុងថ្នាលបណ្តុះកូន ដោយដាក់ជីកំប៉ុស្តកំរាស់ ៩០សង់ទីម៉ែត្រ
-ដាក់គ្រាប់ពូជចូល (កុំឲ្យគ្រាប់គរលើគ្នា)
-រោយជីកំប៉ុស្តពីលើស្តើងៗ
-ស្រោចទឹកឲ្យជោគ តែកុំឲ្យជាំទឹកគ្រាប់នឹងរលួយខូចអស់។
-ស្រោចទឹកជាប្រចាំកាលណាយើងឃើញផ្ទៃខាងលើស្ងួត។
៣. ការស្ទូងកូន
-ក្រោយពីសាបគ្រាប់បាន១សប្តាហ៍កូននឹងចេញពន្លក (ស្លឹក២ដំបូង
-អាចដកកូនបំបែកមកដាំក្នុងថង់ ថូ ឬក្នុងរណ្តៅ នៅពេលកូនប៉ាស្យុងមានស្លឹក ៤ទៅ៦សន្លឹក ឬអាយុបាន២សប្តាហ៍ ទៅ១ខែ
-ចំពោះថង់ ថូ ឬរណ្តៅត្រូវរៀបចំដីដែលមានជីកំប៉ុស្ត និងស្លឹករុក្ខជាតិស្ងួតលាយជាមួយ។
៤. ការរៀបចំរបង រឺ ទ្រើងសំរាប់វល្លិតោង
-ធ្វើនៅកន្លែងដែលមានពន្លឺថ្ងៃគ្រប់គ្រាន់ អាចរៀបជារបងធ្វើពីឈើងាប់ រឺ ជាលួសសសៃរដើម្បីអោយវល្លិវាតោងបានល្អ។
-ចំពោះទ្រើងវិញ យកល្អធ្វើពីសរសៃលួសប្រទាក់ជារាងចតុកោណកែងទំហំប្រមាណ១-២តឹក-កំពស់ទ្រើងខ្ពស់ល្មមចន្លោះពី ១-៤ម (ទាបពេកខ្វះពន្លឺ និងពិបាកប្រមូលផលនិងខ្ពស់ពេក ពិបាកធ្វើទ្រើង និងពិបាកប្រមូលផល)។
៥. ស្រោចទឹក និងដាក់ជី
-ធ្វើការស្រោចទឹក និងដាក់ជីសំខាន់ណាស់នៅពេលចាប់ផ្តើមដាំដំបូង និងពេលរុក្ខជាតិមុនចាប់ផ្តើមផ្កា។
-ការដាក់ជីត្រូវកាប់ជំរៅ១តឹក ជារង្វង់ជុំវិញដើមប្រើជីកំប៉ុស្តិដាក់ចូល ដោយដាក់ចំងាយ១.៥តឹក ទៅ ២តឹកពីគល់រុក្ខជាតិ
-ស្រោចទឹកអោយជោក។
៦. ការតាក់តែងមែក
-ការតាក់តែងមែក គឺកុំអោយមែករុក្ខជាតិដុំស៊ុបទ្រុបពេក ជាទូទៅអាចតាក់តែងមែក រឺ វល្លិបាននៅពេលវាមានអាយុកាល ២-៣ឆ្នាំទៅ
-វល្លិដែលតាក់តែង រឺកាត់ចោល ចំពោះវល្លិដែលចាស់រិញ វល្លិដែលមានជំងឺ រឺ វល្លិដែលដុះណែនពេក។
៧. ការប្រមូលផល
-អាចប្រមូលផលបាននៅពេលដាំបានអាយុ ៦-៨ខែ។
-ចំពោះអាយុកាលរបស់រុក្ខជាតិនេះអាចអាយុពី៥-៧ឆ្នាំតាមការថែទាំ។
-ផែ្លដែលទុំល្អអាចប្រមូលផលបានគឺពណ៏ស្វាយក្រហម រឺ សំបកផ្លែរាងជ្រួញបន្តិច។