ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

របៀបធ្វើបង្គាអាំងអំបិលម្ទេស!!

11-Feb-2019 09:01 AM

រូបភាព


ដោយ: Uddam

+គ្រឿងផ្សំ៖-បង្គាស្រស់ -ម្ទេសដៃនាង -ខ្ទឹមស-អំបិល -ក្រូចឆ្មារ -ប្រេងឆា រឺ ប្រេងអូលីវ

+វិធីធ្វើ-យកអំបិល ខ្ទឹមសរ និងម្ទេសដៃនាង មកបុកបញ្ចូលគ្នាអោយម៉ត់ បន្ទាប់មកយកក្រូចឆ្មាមួចំហៀងមកច្របាច់លាយជាមួយគ្រឿងដែលបុកហើយ រួចបន្ថែមប្រេងអូលីវចូលបន្តិច បន្ទាប់មកយកគ្រឿងនេះទៅលាយច្របល់ជាមួយបង្គាទុកប្រាំនាទី ទើបយកមកដោតចង្កាក់ដើម្បីអោយខ្លួនបង្គាត្រង់ងាយស្រួលអាំង។-បង្គាអាំងនេះយើងអាចញាំ ជ្រលក់ជាមួយ ទឹកត្រីកោះកុង រឺទឹកម្រេច តាមចំណូលចិត្តរបស់អ្នក។

សម្រួលអត្ថបទដោយ៖ខ្ទឹមស