ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

រូបមន្តនេះមានប្រសិទ្ធភាពណាស់ព្យាបាលជំងឺលើសឈាម ស្ទះសរសៃឈាម!

11-Feb-2019 04:27 PM

រូបភាព


ដោយ: Uddam

*តើអ្វីជាជំងឺស្ទះសរសៃឈាមបេះដូង?

ស្ទះសរសៃរឈាមបេះដូង គឺជាការខូច ឬស្លោកសាច់ដុំបេះដូងស្រួចស្រាវបណ្តាលមកពីសរសៃឈាមដែលទៅចិញ្ចឹមបេះដូង (Coronary artery)។ វាជាជំងឺដែលមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិត ត្រូវការការព្យាបាលពិសេស និងបន្ទាន់ (Absolute medical emergency) ដើម្បីកាត់បន្ថយអាត្រាមរណភាព។

No photo description available.
*មូលហេតុនៃជំងឺស្ទះសរសៃឈាមបេះដូង៖
ភាគច្រើន (លើសពី៩០%) បណ្តាលមកពីការកកជាតិខ្លាញ់តាមសរសៃឈាមបេះដូង (Atherosclerosis)។
No photo description available.
*ក្រុមមនុស្សដែលប្រឈមមុខ៖ វ័យចំណាស់ (ប្រុស >៤៥ឆ្នាំ, ស្រី >៥៥ឆ្នាំ) លើសទម្ងន់ មានជំងឺលើសឈាម មានជំងឺលើសជាតិស្ករ/ទឹកនោមផ្អែម មានជំងឺលើសជាតិខ្លាញ់ (High cholesterol) ពិសារបារី ពិសារស្រាច្រើន ប្រវត្តិក្រុមគ្រួសារមានជំងឺស្ទះសរសៃឈាមបេះដូង។
Image may contain: 1 person, shoes and outdoor

Image may contain: one or more people

*រោគសញ្ញា៖ ឈឺទ្រូងផ្នែកខាងមុខខ្លាំងរយៈពេលយូរ (លើសពី៣០នាទី) ហើយអាចសាយភាយទៅ ក ដើមដៃ ស្មា ឬថ្គាម
។ សញ្ញារួមផ្សំៈ បែកញើស ឡេះឡះ ថប់ដង្ហើម ឬហត់។


* វិធីធ្វើ៖
-ដាំទឹកក្ដៅ ហើយយកខ្ទឹមសបកសំបកចេញ ដំឲ្យបែកតែកុំឲ្យខ្ទេចពេក យក១ឬ២កំពិស សម្រាប់ទឹក១កែវ
-ដាក់ចូលទឹកក្តៅដូចគេឆុងកាហ្វេចឹង ហើយហូបពេលបាយហើយ មួយថ្ងៃហូបបីដង គឺព្រឹក ថ្ងៃត្រង់ និងពេលល្ងាច ជាកាស្រេច។
Image may contain: flower and foodNo photo description available.
* ជាពិសេស វាអាចសំរកទំងន់បានទៀតផង ម្តាយរបស់ខ្ញុំ គីឡូរបស់គាត់គឺ69គឺឡុ គាត់ហូប2ខែស្រកអស់5គឺឡូ ហើយជម្ងឺក៍ធូរស្រាល97% ទើបខ្ញុំហ៊ាននិយាយ។ នេះជាលទ្ធផលទទួលបានពិតពី លោក Brand Vireak CoolCool ដែលគាត់បានបង្ហាញចែករំលែក។
Image may contain: food

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។