វិជ្ជាមេផ្ទះ
រូបភាព
+គ្រឿងផ្សំ៖- ត្រយូងចេក – សណ្ដែកកួរ – កាពិ – បង្គាក្រៀម – ក្រូចឆ្មារ – សណ្ដែកដី – ការ៉ុត – ក្ដាមប្រៃ – នំបញ្ចុក – ខ្ទឹមស – ខ្ទឹមក្រហម – ម្ទេសហឹរ – ជីររណារ – ស្ករស និង ប៊ីចេង។+វិធីធ្វើ៖- មុនដំបូងត្រូវហាន់ត្រយូងចេកជាសរសៃៗ ប៉ុន្តែមានទំហំធំជាងល្បោយនំបញ្ចុកបន្តិច រួចយកវាទៅត្រាំទឹកលាយក្រូចឆ្មារដើម្បីកុំឲ្យសរសៃត្រយូងចេកឡើង ពណ៌ខ្មៅ។– បន្ទាប់មកទៀតត្រូវយកខ្ទឹមស ខ្ទឹមក្រហមបុកក្នុងត្បាល់ជាមួយម្ទេស រួចដាក់កាពិ ស្ករស និងប៊ីចេង មុននឹងបន្ថែមសណ្ដែកកួរ សណ្ដែកដី ក្ដាមប្រៃ ហើយច្របាច់ក្រូចឆ្មារចូលក្នុងត្បាល់ ហើយសឹមដាក់ត្រយូងចេកចូល និងប្រើអង្រែបុកតិចៗឲ្យចូលជាតិ។- ក្នុងដំណាក់កាលនេះមានជម្រើសពីរគឺចុងភៅអាចយកនំបញ្ចុកបុកក្នុង ត្បាល់ជាមួយត្រយូងចេក និងបង្គាក្រៀមក៏បាន ឬក៏ដួសត្រយូងចេកដាក់ចានហើយរោយបង្គាក្រៀមពីលើដើម្បីទទួលទាន ជាមួយនំបញ្ចុកក៏បាន។
សម្រួលអត្ថបទដោយ៖ខ្ទឹមស