ឱសថបុរាណធម្មជាតិ
រូបភាព
ដាំទុកពីល្ងាច រួចព្រឹកឡើងចាំផឹក!
*គ្រឿងផ្សំ៖ ក្រូចឆ្មារ (ប្រើក្រូចឆ្មារលឿងក៏បាន) ៦ ផ្លែ ទឹកកន្លះលីត្រ និងទឹកឃ្មុំ។
*វិធីធ្វើ និងប្រើប្រាស់៖
-កាត់ក្រូចជាពីរ ដាក់ចូលក្នុងឆ្នាំងជាមួយនឹងទឹក កន្លះលីត្រ
-ដាំឱ្យពុះ បន្ទាប់មកទុកចោលឱ្យត្រជាក់ ១០ ទៅ ១៥ នាទី
-ស្រង់ក្រូចឆ្មារចេញ ហើយច្រកទឹកវាទុកក្នុងទូទឹកកកទុកពិសាពេលព្រឹកពោះទទេ
-អ្នកក៏អាចពិសាទាំងក្ដៅឧណ្ហៗភ្លាមៗក៏បាន ឬត្រជាក់ក៏បាន ចំណែកទឹកឃ្មុំសម្រាប់បន្ថែមរសជាតិ (មិនដាក់ក៏បាន)។
*អត្ថប្រយោជន៍តែក្រូចឆ្មារ៖
– ជំរុញប្រព័ន្ធភាពស៊ាំ
– បង្ការផ្ដាសាយ
-ផ្ដល់ថាមពល ជួយរំលាយអាហារ និងគ្រប់គ្រងប្រព័ន្ធរំលាយអាហារ លាងសម្អាតអ្នកពីមេរោគមួយចំនួន គ្រប់គ្រងតុល្យភាពអាស៊ីត pH លើ សរីរាង្គរបស់អ្នក ជួយស្បែកស្រស់ស្អាត ដង្ហើមស្រស់ថ្លា ជួយសម្រកទម្ងន់ ជំរុញអារម្មណ៍រីករាយ បង្ការថប់អារម្មណ៍ បង្គ្រប់ជាតិទឹក និងជំរុញមុខរបួសដាច់រយះឆាប់ជា។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។