វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
+គ្រឿងផ្សំ៖-សាច់គោ ហាន់ជាបន្ទះ ( យកសាច់ផុយ )-អង្ករលីង ( បុកអោយម៉ត់ )-ខ្ទឹមស ខ្ទឹមក្រហម ( ហាន់ជាបន្ទះស្ដើងៗ )-ទឹកត្រី ស្ករស ម្សៅស៊ុប ម្ទេសម៉ត់ និង ក្រូចឆ្មា-បន្លែរួមមាន ត្រសក់ សណ្ដែកគួរ ស្ពៃក្ដោប ជីបន្លា ជីអង្គាម+វិធីធ្វើ៖-ដាក់សាច់គោចូលក្នុងខ្ទះ រួចថែមទឹកបន្តិច ឆាអោយរៀងឆ្អិនសាច់ហើយ បន្ទាប់មក ដាក់ទឹកត្រី ស្ករស ម្សៅស៊ុប ម្ទេសម៉ត់ ខ្ទឹមស ខ្ទឹមក្រហម អង្ករលីង និងច្របាច់ទឹកក្រូចឆ្មាចូល រួចឆាអោយចូលជាតិគ្នា ភ្លក់មើលអោយល្មម តាមការចូលចិត្ត រួចជាការស្រេច ។ បញ្ចាក់ : ត្រូវប្រើភ្លើងតិច ៗយកមកទទួលទានជាមួយបន្លែ និងជីដែលយើងបានត្រៀមទុក ( ប្រសិនបើដាក់ជី បន្លា និង ជីអង្គាមឆាចូលជាមួយសាច់ក៌បានដែរ ) តាមការនិយមរបស់លោកអ្នក។សម្រួលអត្ថបទដោយ៖ខ្ទឹមស