ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើបាយឆាម្នាស់ ឆ្ងាញ់ៗ!

14-Feb-2019 04:41 PM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖ បាយ ១កូនចាន, បង្គា ២០០ក្រាម, ម្នាស់ ១០០ក្រាម កាត់ជាដុំតូចៗល្មម, ការ៉ុតហាន់ល្អិតៗ កន្លះកូនចាន, គ្រាប់ស្វាយចន្ទី និងដំណាប់ទំពាំងបាយជូរ (ដាក់តាមចំណូលចិត្ត ឬមិនដាក់ក៏បាន), ខ្ទឹមសចិញ្រ្ចាំ ១ស្លាបព្រាបាយ, ស៊ុត ១គ្រាប់, ទឹកប្រេងខ្យង  ២ស្លាបព្រាបាយ, ទឹកត្រី ១ស្លាបព្រាបាយកន្លះ, ស្លឹកខ្ទឹមហាន់។

វិធីធ្វើ៖

១.ដាក់ប្រេងឆាចូលឲ្យក្តៅ រួចដាក់ខ្ទឹមចិញ្រ្ចាំចូលរំលីងឲ្យឈ្ងុយ ហើយគោះស៊ុតដាក់ចូល ឆាច្របល់ចូលគ្នា រួចដាក់បង្គាចូល ឆាច្របល់ចូលគ្នាឲ្យឆ្អិន

២.បន្ទាប់មកដាក់ការ៉ុត ឆាច្របល់ រួចដាក់បាយចូល ឆាច្របល់ចូលគ្នា ហើយដាក់ដំណាប់ទំពាំងបាយជូរ ដាក់ទឹកប្រេងខ្យង ទឹកត្រី ឆាច្របល់ចូលគ្នាឲ្យសព្វ។

៣.រួចហើយដាក់ម្នាស់ចូល ឆាច្របល់ ៤-៥ត្រលប់ ហើយដាក់គ្រាប់ស្វាយចន្ទី និងស្លឹកខ្ទឹមចូល ឆាច្របល់ចូលគ្នា ជាការស្រេច។

សម្រួលអត្ថបទដោយ៖ ស្រីពៅ