ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

ស្លឹកម្រុំ និងខ្ញីរួមបញ្ចូលគ្នា បានជាឱសថធម្មជាតិមួយអស្ចារ្យជួយព្យាបាលជំងឺទាំងនេះបាន

15-Feb-2019 03:39 PM

រូបភាព


ដោយ: Uddam

ស្លឹកម្រុំ និងខ្ញី ត្រូវបានគេប្រើប្រឆាំងនឹងជំងឺជាច្រើនយ៉ាងមានប្រសិទ្ធភាព។ នៅពេលយើងលាយរបស់ទាំងពីរមុខនេះចូលគ្នា ជំងឺកាចសាហាវ គឺមិនហ៊ាននៅក្បែរទេ។ ខាងក្រោមនេះយើងនឹងបង្ហាញអ្នកពីវិធីធ្វើនៃការប្រើប្រាស់ និងគុណប្រយោជន៍នៃការព្យាបាលរបស់ស្លឹកម្រុំ និងខ្ញីរួមបញ្ចូលគ្នា៖

អត្ថប្រយោជន៍ស្លឹកម្រុំ និងខ្ញីរួមបញ្ចូលគ្នា៖
-បំបាត់រលាកសន្លាក់ឆ្អឹង
-បញ្ចុះកម្រិតកូឡេស្ដេរ៉ុល
-បំបាត់ឈឺក្បាល
-បង្ការដំបៅក្រពះ និងល្អសម្រាប់អ្នកដំបៅក្រពះ

-ការពារថ្លើមមិនឱ្យខូច
-បំបាត់ស្លេកស្លាំង
-បំបាត់ហត់ អស់កម្លាំងល្ហិតល្ហៃ ពេលធ្វើដំណើរផ្លូវវែងឆ្ងាយ
-បន្ធូរបន្ថយការក្អួតគ្រប់អ្នកជំងឺមហារីក
-បំបាត់វិលមុខ សម្រាប់ស្ដ្រីមានគភ៌

គ្រឿងផ្សំ៖ ខ្ញីស្រស់ ៨៥ក្រាម, ស្លឹកម្រុំ ១0 សន្លឹក, ទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ, ទឹកឆ្អិន ៤កែវ (មួយកែវចំណុះ ២០០មីលីលីត្រ)។

វិធីធ្វើ៖ លាងខ្ញីអោយស្អាត ហាន់វាជាចំណិតស្តើងៗ។ ដាក់ឆ្នាំងចាក់ទឹក ដាក់ខ្ញីចូល ដាំប្រហែលរយៈពេល ១០នាទី រួចបិទភ្លើង ហើយដាក់ស្លឹកម្រុំចូល រួចទុកចោល ៥នាទីពេលរួចរាល់កិនបញ្ចូលគ្នា រួចទទួលទានបានហើយ។ ប្រសិនបើអ្នកចង់បន្ថែមជាតិផ្អែម ដាក់ទឹកឃ្មុំចូល។ ទទួលទានរៀងរាល់ព្រឹក ហើយក៏ដូចជាមុនពេលចូលគេងផងដែរ៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ