ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើស្ងោរស៊ុបដំឡូងបារាំងសាច់មាន់

15-Feb-2019 05:12 PM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖ សាច់មាន់ ១គីឡូ កាប់ជាដុំៗល្មម, ដំឡូងបារាំង ១-២ផ្លែ, ការ៉ុត ១-២ផ្លែ, ប៉េងប៉ោះ ២-៣ផ្លែ, ខ្ទឹមបារាំង ១ផ្លែ, ស្លឹកជីរ ស្លឹកខ្ទឹមសម្រាប់ដាក់ស៊ុប, ទឹកស្អាត ៥-៦កូនចាន, ដុំស៊ុបមាន់ ១ដុំ, ទឹកត្រី ១-២ស្លាបព្រាបាយ, ស្ករស ១ស្លាបព្រាបាយ, អំបិល ១ស្លាបព្រាបាយ, ម្រេចម៉ត់ បន្តិច(ដាក់ ឬមិនដាក់ក៏បាន)។ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វិធីធ្វើ៖

១.ដាក់ទឹកចូលឆ្នាំង ដាក់ដុំស៊ុបមាន់ចូល រម្ងាស់ឲ្យពុះ

២.រួចដាក់សាច់មាន់ ដំឡូងបារាំង ការ៉ុតចូល រម្ងាស់ឲ្យពុះ

៣.បន្ទាប់មកដាក់ទឹកត្រី ស្ករស អំបិល និងម្រេចម៉ត់ចូល កូរចូលគ្នាទុកឲ្យពុះ

៤.រួចដាក់ខ្ទឹមបារាំង និងប៉េងប៉ោះចូល រម្ងាស់ឲ្យពុះ ហើយដួសដាក់ចាន ដាក់ស្លឹកជីរ ស្លឹកខ្ទឹមចូលជាការស្រេច។

សម្រួលអត្ថបទដោយ៖ ស្រីពៅ