ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

របៀបធ្វើ តំណាប់ម្នាស់!!

16-Feb-2019 08:29 AM

រូបភាព


ដោយ: Uddam

+គ្រឿងផ្៖សំ-ម្នាស់ទុំ ១ផ្លែ-ស្ករស ១២០ក្រាម-អំបិល ១/៤ ស្លាបព្រាកាហ្វេ-ទឹកក្រូចឆ្មា ១ស្លាបព្រាកាហ្វេ-ទឹកឃ្មុំ ២០ មីលីលីត្រ-Maltose ១០ក្រាម

+របៀបធ្វើ៖-យកម្នាស់ចិតសម្បកឲ្យស្អាត រួចចិតជាចំនិតតូចៗ បន្ទាប់មកចិញ្រ្ចាំឲ្យល្អិត។យកម្នាស់ដាក់ក្នុងចានមួយ រួចដាក់ស្ករ អំបិល និងទឹកក្រូចឆ្មាចូលកូអោយសព្វ ទុកចោល ២០នាទី។-បន្ទាប់មកយកម្នាស់ទៅកូក្នុងខ្ទះដែរក្តៅ រហូតដល់ស្ងួត សឹមដាក់ទឹកឃ្មុំ និងMaltoseចូលកូរហូតដល់ម្នាស់ស្ងួតល្អ នឹងឡើងពណ៌ល្អសឹមដាក់ចុះ។បន្ទាប់ពីតំណាប់ចុះត្រជាក់ សឹមយកទៅលុញជាដុំៗតូចល្មម រួចយកទៅប្រមៀលលើស្ករសអោយសព្វជាការស្រេច៕

សម្រួលអត្ថបទដោយ៖ខ្ទឹមស