ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើបង្កងគ្រឿងការី!

16-Feb-2019 01:20 PM

រូបភាព


ដោយ: Uddam

+គ្រឿងផ្សំ៖-បង្កង-គ្រឿងបុក ( គល់ស្លឹកគ្រៃ រំដេង រមៀត ស្លឹកក្រូចសើច ខ្ទឹមស ) បុកម៉ត់ហើយ ដាក់សណ្ដែកដី បុកលាយជាមួយអោយម៉ត់បន្តិច-កាពិ រឺ ប្រហុក ( តាមចំណូលចិត្ត )-គ្រឿងការី-ម្ទេសក្រៀម ( ចិញ្ច្រាំអោយម៉ត់ )-ខ្ទិះដូង-អំបិល ទឹកត្រី ស្ករស ម្សៅស៊ុប

+វិធីធ្វើ៖-ដាក់ខ្ទិះចូលក្នុងឆ្នាំង ទុកអោយឡើងប្រេងបន្តិច ដាក់ម្ទេសក្រហម ប្រហុក រឺ កាពិ កូរអោយរៀងក្រហមបន្តិច ទើបដាក់គ្រឿងបុកកូរអោយសព្វឡើងឈ្ងុយ និង ក្រហម បន្ទាប់មកដាក់គ្រឿងការីចូល ( បើសិនជាស្ងួត ដាក់ខ្ទិះចូលបន្តិច )-បន្ទាប់មកទៀត ដាក់បង្កង ស្ករស ទឹកត្រី អំបិល ម្សៅស៊ុប កូរចូលគ្នាអោយសព្វជាមួយគ្រឿង រួចដាក់ខ្ទិះចូលបន្តិច ( កុំអោយច្រើនពេក ធ្វើអោយរៀងខាប់ ) ទុកអោយពុះ រួចភ្លក់មើលអោយល្មម តាមការចូលចិត្ត ពេលឆ្អិបបង្កងហើយ ដួសដាក់ចាន រួចជាការស្រេច ។សម្រួលអត្ថបទដោយ៖ខ្ទឹមស