ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

ទឹកស្លឹកស្វាយជួយព្យាបាល ជំងឺទឹកនោមផ្អែម ជំងឺហឺត ជំងឺរលាកទងសួត និងជំងឺជាច្រើនមុខទៀត តើយើងទទួលទានស្លឹកស្វាយដោយរបៀបណាទៅ?

16-Feb-2019 01:45 PM

រូបភាព


ដោយ: Uddam

ស្លឹកស្វាយ គឺសម្បូរវីតាមីន អង់ស៊ីម សារធាតុប្រឆាំងអុកស៊ីតកម្មនិងសារធាតុរ៉ែជាច្រើនផ្សេងទៀត ដូចច្នេះហើយស្លឹកស្វាយ មានប្រយោជន៍សម្រាប់សុខភាពរបស់យើងខ្លាំងណាស់។ ម្យ៉ាងវិញទៀត ក្រៅពីជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម ស្លឹកស្វាយក៏អាចព្យាបាលជំងឺជាច្រើនមុខដូចជា គ្រុនក្តៅ ផ្តាសាយ ជំងឺរាករូស គេងមិនលក់ បញ្ហាឡើងសរសៃប៉ោងនៅលើស្បែក ជំងឺហឺត និងជំងឺរលាកទងសួតជាដើម។ លើសពីនេះទៅទៀត ស្លឹកស្វាយមានប្រសិទ្ធភាពបំផុតក្នុងការជួយពង្រឹងសសៃឈាមនិងធ្វើឱ្យប្រសើរឡើងវិញនៃសុខភាពសរសៃឈាមបេះដូង។

Image may contain: plant, nature and outdoor

No photo description available.Image may contain: plant, outdoor and nature

តើយើងទទួលទានស្លឹកស្វាយដោយរបៀបណាទៅ? បើចង់ដឹង សូមប្រិយមិត្តអានអត្តបទខាងក្រោម៖
វិធីទី1៖
-យកស្លឹកស្វាយខ្ចីពី 10-15 សន្លឹក លាងទឹកអោយស្អាត (កុំយកស្លឹកចាស់ពេក ឬក៏យកត្រួយស្វាយក៏បានដែរ)

Image may contain: plant, nature and outdoorImage may contain: plant, flower, sky, nature and outdoorImage may contain: plant, nature and outdoor-បន្ទាប់មកយកទៅដាំជាមួយទឹកអោយពុះ ហើយទុកចោលមួយយប់ (ដាំជាមួយទឹក1លីត្រកន្លះ)

-លុះព្រឹកពេលព្រឹកទើបទទួលទាន មុនពេលទទួលទានអាហារ។ ទទួលទានជារៀងរាល់ថ្ងៃ រយៈពេលពី 2ទៅ3 ខែ នឹងទទួលបានប្រសិទ្ធភាព។

Image may contain: plant, nature and outdoorImage may contain: plantNo photo description available.

វិធីម្យ៉ាងទៀត៖
-យកស្លឹកស្វាយហាន់ជាចំណិតតូចៗ ហើយយកទៅហាលក្នុងម្លប់អោយស្ងួត (ជៀសវាង ហាលក្រោមពន្លឺព្រះអាទិត្យព្រោះកាំរស្មីពន្លឺព្រះអាទិត្យ អាចធ្វើអោយស្លឹកស្វាយបាត់បង់ប្រសិទ្ធភាពបាន)

No photo description available.-បន្ទាប់ពីហាលស្ងួតហើយ យកវាមកបុកវាអោយម៉ត់កើតម្សៅ ហើយទទួលទាន 2ដងក្នុង1ថ្ងៃ (ទទួលទានម្ដងកន្លះស្លាបព្រាកាហ្វេ) ។

Image may contain: foodគួរបញ្ជាក់ផងដែរថា ស្លឹកស្វាយមានប្រសិទ្ធភាពបំផុតក្នុងការព្យាបាលជំងឺទឹកនោមផ្អែមកំរិតដំបូង ខាងក្រោមនេះជារោគសញ្ញានៃជំងឺទឹកនោមផ្អែម៖ នោមញឹក ជាពិសេសនៅពេលយប់ ស្រេកទឹកខុសធម្មតា ស្រកទម្ងន់ឥតមួលហេតុ រមាស់ប្រដាប់បន្តពូជ ការកាត់បន្ថយនិងរបួសដែលសះស្បើយយឺត ស្រវាំងភ្នែក មានអារម្មណ៍ធុញទ្រាំគ្រប់ពេលវេលា។

Image may contain: plant

ប្រសិនជា ប្រិយមិត្តមានរោគសញ្ញាដូចគេហៈទំព័រយើងបានរៀបរាប់ខាងលើ សូមប្រិយមិត្តទទួលទានស្លឹកស្វាយជាបន្ទាន់!!ព្រោះបើកើតជំងឺទឹកនោមដំណាក់កាលធ្ងន់ធ្ងរ គឺមិនអាចព្យាបាលបានទេ។ ជំងឺទឹកនោះផ្អែម វាធ្វើអោយយើងមានបញ្ហាសុខភាព ជាច្រើន ដូចជា ធ្វើអោយភ្នែកអន់ រាងកាយទន់ខ្សោយ ខ្វាក់ ខូចសរសៃប្រសាទ ជំងឺខ្សោយតម្រងនោម ជំងឺបេះដូង និង ងាប់លិង្គជាដើម។

Image may contain: plant, nature and food

Image may contain: plant, flower, outdoor and natureImage may contain: plant and food
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។