វិជ្ជាមេផ្ទះ
រូបភាព
+គ្រឿងផ្សំ៖– ស៊ុត 5 គ្រាប់– ខ្ទឹមក្រហមចិញ្ច្រាំ 1 ស្លាបព្រាបាយ– ស្ករត្នោត 3 ស្លាបព្រាបាយ– ទឹកអំពិល 2 ស្លាបព្រាបាយ– ទឹកត្រី 1 ស្លាបព្រាបាយ + 1 ស្លាបព្រាកាហ្វេ– ខ្ទឹមកក្រហម ២ មើម– ខ្ទឹមស 5 កំពឹស– ម្ទេសក្រៀម 6 គ្រាប់– ជីវ៉ាន់ស៊ុយ
+វិធីធ្វើ៖– ហាន់បណ្ដោយខ្ទឹមក្រហមឲ្យល្អិតៗ រួចរលីងខ្ទឹមឲ្យក្រៀមបន្តិច បន្ទាប់មកដាក់ស្ករត្នោត ទឹកអំពិល បន្ទាប់មកដាក់ទឹកបន្តិច កូរវាបន្តិចចាក់ទឹកត្រី ចូល ចម្អិនវាឲ្យឡើងពណ៌ក្រម៉ៅ និងខាប់បន្តិចសឹមបិទភ្លើងសង្ក្រាន– ដាក់ខ្ទះមួយចាក់ខ្លាញ់បំពងខ្ទឹមក្រហមដែលហាន់ហើយឲ្យឡើងក្រហមរួចស្រង់វាចេញ
– ហាន់ទទឹងខ្ទឹមសជាបន្ទះៗរួចដាក់ចូលបំពងបន្តិច រួចសង់ចេញ ដាក់ម្ទេសក្រៀមបំពងបន្តិច– កំដៅខ្លាញ់ឲ្យក្ដៅសឹមដាក់ពងទាស្ងោរចូលបំពង បន្ទាប់មកពុះ វាជាពីរ រៀបដាក់ចាន ស្រោចទឹក ជ្រលក់ រោយខ្ទឹមក្រហមបំពងឲ្យច្រើនបន្តិច ខ្ទឹមសបំពង ម្ទេសក្រៀមបំពង និងស្លឹកជីវ៉ាន់ស៊ុយបន្តិចពីលើ រួចជាការស្រេច ៕
សម្រួលអត្ថបទដោយ៖ខ្ទឹមស