វិជ្ជាមេផ្ទះ
រូបភាព
គ្រឿងផ្សំ៖-កន្សោមពងមាន់-សាច់គោចំឡក-ដូងទុំកោស-អំបិល-ស្ករស-កាពិ ម្សៅការី-ស្លឹកក្រូចសើច គល់ស្លឹកគ្រៃ រំដេង រមៀត ខ្ទឹមស ខ្ទឹមក្រហម ម្ទេសក្រៀម-សណ្ដែកដី និងជីរវ៉ាន់ស៊ុយ។
វិធីធ្វើ៖-លាយគ្រឿងផ្សំ កាពិ ម្សៅការី ស្លឹកក្រូចសើច គល់ស្លឹកគ្រៃ រំដេង រមៀត ខ្ទឹមស ខ្ទឹមក្រហម ម្ទេសក្រៀម និងកាពិទាំងអស់ចូលគ្នាបុកក្នុងត្បាល់ ឬក៏ដាក់ក្នុងម៉ាស៊ីនក្រឡុករួចសឹមបន្ថែមសណ្ដែកដី។ ទុកគ្រឿងដែលបុក ឬក្រឡុកឲ្យម៉ដ្ឋនេះមួយអន្លើសិន។
-បន្ទាប់មក ត្រូវពូតដូងកោសយកខ្ទិះ ហើយទុកទឹកខ្ទិះខ្លះសម្រាប់ប្រើចុងក្រោយ។
-ចាក់ខ្ទិះដូងចូលក្នុងខ្ទះកំពុងដុតភ្លើងក្ដៅ ទុករម្ងាស់រហូតដល់ឡើងប្រេង។
-បន្ទាប់មកដាក់ម្ទេសក្រៀមហាន់ចូលរហូតដល់ឡើងពណ៌ក្រហម។
-បង់គ្រឿងដែលបុករួចខាងលើ រួចដាក់អំបិលស្ករសនិងម្សៅស៊ុបហើយបន្តរម្ងាស់ឲ្យខាប់រួចទុកមួយអន្លើសិន។
-សាច់គោចំឡកត្រូវយកមកប្រឡាក់ជាមួយអំបិលបន្តិច ស្ករស និងម្សៅស៊ុប ហើយផ្អាប់ឲ្យចូលជាតិ រួចសឹមអាំងឲ្យឆ្អិន។
-ដោយឡែកកន្សោមពងមាន់ត្រូវយកវាទៅចំហុយឲ្យឆ្អិន។
-យកសាច់ចំឡកអាំង និងកន្សោមពងមាន់ដែលឆ្អិនដាក់ចូលក្នុងទឹកការីខាប់មួយអំពុះ ហើយដួសដាក់ចានរោយជីរវ៉ាន់ស៊ុយនោះជាការស្រេច៕