វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
+គ្រឿងផ្សំ៖-កំពឹស -អំពិលខ្ចី-ខ្ទឹមស ខ្ទឹមក្រហម ខ្ញី ម្ទេស និងស្លឹកជីនាងវង-អំបិល ស្ករស ម្សៅស៊ុប
+របៀបធ្វើ៖– ដាក់ខ្ញី ខ្ទឹមស ខ្ទឹមក្រហម ម្ទេស បុកចូលគ្នាអោយម៉ត់ ហើយដាក់អំពិលខ្ចីចូល បុកបន្តទៀតអោយរៀងម៉ត់បន្តិច– បន្ទាប់មកដាក់ កំពិស អំបិល ម្សៅស៊ុប និង ស្ករស បុកអោយម៉ត់សព្វចូលជាតិ រួចភ្លក់មើលអោយល្មមតាមការនិយមចូលចិត្ត ហើយដាក់ស្លឹកជីនាងវងចូល រួចជាការស្រេច ។+បញ្ចាក់ ( ប្រសិនបើមិនសូវចំណូលកំពឹសឆៅអាចយកកំពឹសស្រុះជាមួយទឹកក្ដៅបន្តិចក៌បានដែរប៉ុន្តែកុំឆ្អិន ) មួយទៀតមិនដាក់ខ្ញីក៍បានតាមការនិយមចូលចិត្តទទួលទានរបស់បងប្អូន ។សម្រួលអត្ថបទដោយ៖ខ្ទឹមស