ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

អ្នកណាក៏ស្គាល់ថាស្លា តែមិនទាំងអស់ទេដែលដឹងថាវាជាឱសថព្យាបាលជំងឺមិនតិចមុខឯណា!

18-Feb-2019 03:49 PM

រូបភាព


ដោយ: Uddam

លក្ខណៈរុក្ខជាតិៈ ជារុក្ខជាតិគ្មានមែក ដុះត្រង់ដើមតែមួយ។ ស្លឹកប្រភេទស្និតរួម មានកូនស្លឹកច្រើនរលោង។
កញ្ចុំផ្កាចេញត្រួត មានខ្ពរ និងស្ទបខ្ពរ។ ផ្កាឈ្មោលមានចំនួនច្រើន ឯផ្កាញីមានតែឯងនៅខាងក្រោម។ ផ្លែរាង
ដូចស៊ុតពណ៌លឿងចាស់ រសជាតិចត់និងល្វីងតិចៗ។

Image may contain: plant, food and outdoor

កន្លែងដាំដុះ : មានដាំពាសពេញប្រទេសកម្ពុជា ដែលយកផ្លែសំរាប់ទំពាជាមួយម្ជូ។
ផ្នែកប្រើប្រាស់ៈ ឫស ផ្លែ ផ្កា។

ការព្យាបាលៈ នោមតិច នោមទាស់ មិនរំលាយអាហារ រលាកអញ្ចាញធ្មេញ ហូរឈាមពីបពង់អាហារ រដូវមក
ច្រើនពេក រោគសើស្បែ។

Image may contain: plant, fruit, tree and outdoor

កំរិត និងរបៀបប្រើៈ ផ្លែត្រាំទឹក ហើយទឹកត្រាំនោះ យកមកផឹកពី ៩០ ទៅ ១២០ មល សំរាប់ព្យាបាលនោមតិច
នោមទាស់ មិនរំលាយអាហារ។

Image may contain: plant, outdoor and foodImage may contain: plant, outdoor, food and natureImage may contain: food and outdoor

គ្រាប់ផ្លែខ្ចីស្ងោរ ទឹកនោះសំរាប់ព្យាបាលរលាកអញ្ចាញធ្មេញ។ ផ្លែគ្រាប់កំឡោចកន្លះស្លាបព្រាកាហ្វេ សំរាប់ព្យាបាលការហូរឈាមពីបំពង់អាហារ។ គ្រាប់ទុំស្ងោរពី ១៥០ទៅ៤៥០ មីលីម៉ែត្រ សំរាប់ព្យាបាលរដូវមិនទៀង។ ផ្លែកំឡោចលាយប្រេងដូងសំរាប់ប្រើលាបរោគសើស្បែក។

Image may contain: food and outdoor

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។
ឯកសារ៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ