វិជ្ជាមេផ្ទះ
រូបភាព
+គ្រឿងផ្សំ៖ -ម្សៅអង្ករដំណើបលាយខ្សាយ-ពាក់កណ្តាលម្នាក់ ស្ករ មេដំបែ ខ្លាញ់+របៀបធ្វើ ៖- លាយម្សៅអង្ករ ម្សៅមួយ ទឹកពីរ វាល់នឹងកូនពែងអាកោ ដាក់មេដំបែមួយគ្រាប់ ស្ករ១ស្លាបព្រា កូរឲ្យសព្វសាច់ម្សៅ ទុកចោល មួយយប់មួយថ្ងៃ អោយម្សៅឡើង។ បើមេដំបែល្អ ម្សៅនឹងឡើងខ្សុរឆាប់។
– ស្អែកឡើង លាយម្សៅមួយកំប៉ុង ទឹកពីរកំប៉ុង ស្ករ២វែក និង មេម្សៅដែលលាយពីម្សិលមិញ យកមកចាក់ចូលគ្នា លាយអោយសព្វ ដាក់ទុកចោល មួយម៉ោង អោយម្សៅឡើង។- បើចង់ក្រអូប បុកស្លឹកតើយ ពូតយកទឹកខាប់ ដាក់ថែម លើម្សៅនេះ ពីរទៅបីស្លាបព្រា។– ពេលម្សៅឡើងហើយ ទើបយកទៅ ចាក់បំពង នៅក្នុងខ្ទះដែលមានខ្លាញ់ក្តៅ តែកុំអោយក្តៅខ្លាំងពេក នំនឹងផ្ទុះ ធ្វើអោយរលាកយើង។ សូមសាកមួយពីរសិន បើរឹង អាចថែមទឹកទៀតបាន។ បើមេអាកោ កាច់មិនសូវល្អ នំចាក់ឆុរ មិនសូវឡើងទេ ហើយនំក៏រឹងទៅតាមនោះដែរ។ បើកាច់ល្អ នំមានរសជាតិទាន់ ហើយផ្អែមឆ្ងាញ់ណាស់។
សម្រួលអត្ថបទដោយ៖ខ្ទឹមស