ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើបាយឆាតុងយ៉ាំគ្រឿងសមុទ្រ

18-Feb-2019 04:16 PM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖ បាយ ២កូនចាន, បង្គា ៥-៦ បកសំបក, មឹក ១០០ក្រាម ហាន់កង់ៗល្មម, គល់ស្លឹកគ្រៃ រំដេង ហាន់ស្តើងៗល្មម និងស្លឹកក្រូចសើច , ម្ទេសហាន់ ១ស្លាបព្រាបាយ ឬតាមចំណូលចិត្ត, ម្ទេសឆា ២ស្លាបព្រាបាយ, ទឹកត្រី ទឹកក្រូចឆ្មារ មួយមុខ ១ស្លាបព្រាបាយ, ស្ករស កន្លះស្លាបព្រាបាយ, ខ្ទឹមចិញ្រ្ចាំ និងប្រេងឆា។

វិធីធ្វើ៖

១.ដាំខ្ទះដាក់ប្រេងឆាចូល ដាក់ខ្ទឹមចិញ្ច្រាំ និងម្ទេសហាន់ចូល រំលីងឲ្យឈ្ងុយ ហើយដាក់គល់ស្លឹកគ្រៃ រំដេង និងស្លឹកក្រូចសើចចូលឆា ៤-៥ត្រលប់ រួចដាក់ម្ទេសឆាចូល ឆាច្របល់ចូលគ្នាឲយសព្វ

២.បន្ទាប់មកដាក់បង្គា និងមឹកចូល ឆាចូលគ្នាឲ្យជិតឆ្អិន រួចដាក់បាយចូលឆាច្របល់ចូលគ្នាឲ្យសព្វល្អ

៣.ហើយដាក់ទឹកត្រី ទឹកក្រូចឆ្មារ និងស្ករសចូល ឆាច្របល់ចូលគ្នាឲ្យសព្វ រួចភ្លក់ល្មមតាមចំណូលចិត្ត ហើយដួសដាក់ចានជាការស្រេច។

សម្រួលអត្ថបទដោយ៖ ស្រីពៅ