ឱសថបុរាណធម្មជាតិ
រូបភាព
ខាងក្រោមនេះជាវិធីងាយៗ ដែលបងប្អូនអាចធ្វើបានដោយខ្លួនឯង គឺប្រេងស្លឹកគ្រៃសម្រាប់ទុកប្រើរឹតគ្រេចថ្លោះដៃជើង សាច់ដុំជាដើម។
គ្រឿងផ្សំ៖ ស្លឹកគ្រៃ៥ដុំ ទឹក ២ពែង ប្រេងអូលីវ ២ពែង
វិធីធ្វើ: ហាន់ស្លឹកគ្រៃជាចំណិតៗ
– ដាក់ក្នុងត្បាល់ ហើយបុកឱ្យបែក
– ដាំទឹក២ពែងក្នុងឆ្នាំឱ្យពុះ
-ដាក់ចានគោមលើឆ្នាំងទឹកក្តៅដែលដាំ ប៉ុន្តែកុំឱ្យចានប៉ះទឹកដែលដាំនោះ
– ដាក់ប្រេងអូលីវ ហើយកំដៅចោលមួយសន្ទុះអោយក្តៅ
– ដាក់ស្លឹកគ្រៃចូល ហើយកូរ
– រម្ងាស់រយៈពេល ៦០នាទី
-ត្រងកាកស្លឹកគ្រៃចេញ ហើយចាក់ទឹកដែលបានចូលក្នុងកែវសម្រាប់ប្រើថ្ងៃក្រោយ
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។