វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
គ្រឿងផ្សំ៖ មាន់ (ស្លាប ភ្លៅ) ៦-៨ដុំ, កូកា ១កំប៉ុង ឬ ១ដបតូច, ទឹកស៊ីអ៊ីវ ៥ស្លាបព្រាបាយ, ទឹកប្រេងខ្យង ២ស្លាបព្រាបាយ, ស្ករស ១ស្លាបព្រាបាយ។
វិធីធ្វើ៖
១.យកមាន់ប្រឡាក់ជាមួយទឹកស៊ីអ៊ីវ ទឹកប្រេងខ្យង និងស្ករស ប្រឡាក់ចូលគ្នាឲ្យសព្វ ទុកចោលប្រហែល ១៥-២០នាទី
២.យកខ្ទះដាក់ប្រេងឆាចូលឲ្យក្តៅ រួចដាក់មាន់ដែលប្រឡាក់ហើយចូលចៀន ចៀនមើលល្មមជិតឆ្អិន
៣.បន្ទាប់មកចាក់កូកាចូល គ្របទុករម្ងាស់ឲ្យពុះ មើលល្មមចូលជាតិក្រហមល្មមឆ្ងាញ់ (កុំឲ្យស្ងួតទឹកប្រយ័ត្នខ្លោច) រួចយកចេញដាក់ចានជាការស្រេច។
សម្រួលអត្ថបទដោយ៖ ស្រីពៅ