វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
គ្រឿងផ្សំ៖ ននោង ៣០០ក្រាម កាត់ជាដុំតូចៗល្មម, បង្គា ៨-១០ បកសំបកឲ្យស្អាត, ស៊ុត ២គ្រាប់ វាយបញ្ចូលគ្នា, ប្រេងឆា និង ខ្ទឹមសចិញ្ច្រាំ មួយមុខ ១ស្លាបព្រាបាយ, ទឹកត្រី ទឹកប្រេងខ្យង មួយមុខ ១ស្លាបព្រាបាយ, ស្ករ ១ស្លាបព្រាកាហ្វ, ម្រេច កន្លះស្លាបព្រាកាហ្វេ។
វិធីធ្វើ៖
១.ដាក់ប្រេងឆាចូលខ្ទះឲ្យក្តៅ រួចដាក់ខ្ទឹមសចូលបំពងឲ្យឈ្ងុយ ហើយដាក់បង្គាចូល ទុកឲ្យឆ្អិនបន្តិច
២.ដាក់គ្រឿងចូល ទឹកត្រី ទឹកប្រេងខ្យង ស្ករ និងម្រេចចូល ឆាច្របល់ចូលគ្នាឲ្យសព្វ អាចបន្ថែមទឺកចូលបន្តិច រួចដាក់ននោងចូល ឆាច្របល់ចូលគ្នាទៀត
៣.ចាក់ស៊ុតចូល រួចឆាច្របល់ ៣-៤ត្រលប់ឲ្យសព្វចូលគ្នា រួចដួសដាក់ចានជាការស្រេច។
សម្រួលអត្ថបទដោយ៖ ស្រីពៅ