ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

រូបមន្តធ្វើចេកចៀនពិសេស ឆ្ងាញ់ប្លែកមាត់

15-Feb-2019 10:45 AM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖ ចេកណាំវ៉ា ២-៣ស្និត, ម្សៅបំពង ២០០ក្រាម, សាច់ដូងកោស ២០០ក្រាម (មិនដាក់ក៏បាន), ស្ករស ១២០ក្រាម, អំបិល ១ស្លាព្រាកាហ្វេ, ល្ង កន្លះកូនចាន, ទឹកលាយកំបោរ ២-៣ស្លាបព្រាបាយ, ទឹកឆ្អិន ២០០-២៥០មីលីលីត្រ, ស្លឹកតើយ ៥-៦សន្លឹក។

វិធីធ្វើ៖

១.លាយម្សៅបំពង ស្ករស អំបិល ដាក់លាយចូលគ្នាឲ្យសព្វ រួចដាក់សាច់ដូងកោសចូល ច្របល់ចូលគ្នាប្រហែល ៥នាទី ហើយដាក់ទឹកកំបោរ និងទឹកឆ្អិនចូល លាយឲ្យសព្វ រួចដាក់ល្ងចូល ច្របល់ចូលគ្នា ទុកមួយឡែក

២.បន្ទាប់មកយកចេកបកសំបក រួចកាត់ជា ២-៣ចំណែក ដាក់ចូលម្សៅដែលលាយហើយ ច្របល់តិចៗចូលគ្នាឲ្យសព្វចេកល្អ ហើយយកទៅដាក់ចៀន ឲ្យក្រៀមល្មមតាមចំណូលចិត្ត ជាការស្រេច។

សម្រួលអត្ថបទដោយ៖ ស្រីពៅ