វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
គ្រឿងផ្សំ៖ សាច់គោ ១គីឡូ (វះជាចង្វារមូល ឬ ជាបន្ទះក៏បានតាមចំណូលចិត្ត), ទឹកត្រី ១ ស្លាបព្រាបាយ, អំបិល កន្លះស្លាបព្រាបាយ, ប្រេងល្ង ២ ស្លាបព្រាបាយ, ស្ករស ២ ស្លាបព្រាបាយ, បីចេង ១ ស្លាបព្រាកាហ្វេ, ម្រេចម៉ត់ ១ ស្លាបព្រាកាហ្វេ, ល្ងស ២-៣ ស្លាបព្រាបាយ, ម្ទេសហុយ (ដាក់ ឬមិនដាក់ក៏បាន)។]
វិធីធ្វើ៖
១.យកសាច់ដែលវះហើយ និងគ្រឿងផ្សំទាំងអស់ យកទៅដាក់ច្របល់ចូលគ្នាអោយសព្វ ទុករយៈពេល ១ម៉ោង សឹមយកទៅហាលថ្ងៃ ២-៤ថ្ងៃ ជាការស្រេច។
២.យកទៅអាំង ឬចៀន សម្រាប់បរិភោគជាមួយទឹកម្រេច ឬជ្រក់ល្ហុងក៏បានតាមចំណូលចិត្ត៕
សម្រួលអត្ថបទដោយ៖ ស្រីពៅ