ឱសថបុរាណធម្មជាតិ
រូបភាព
រុក្ខជាតិ៖ ខ្ជាយ
ផ្នែកប្រើប្រាស់៖ មើម។ កន្លែងដាំដុះ៖ ដាំតាមផ្ទះជាគ្រឿងស្លរ។
កន្លែងដាំដុះ៖ ដាំតាមផ្ទះជាគ្រឿងស្លរ។ លក្ខណៈរុក្ខជាតិ៖ រុក្ខជាតិប្រទាលមានមើម មានកំពស់ពី ៥០-៨០ស.ម។ ស្លឹក៖ ស្លឹកធំរៀវវែង ប្រមាណ ៣០ស.ម ពណ៌បៃតងចាស់។ ផ្កា៖ ពណ៌ផ្កាឈូក មាន២ទន្ទឹមគ្នា ត្របកផ្កាធំប្រមាណ ២ស.ម។ នៅគែមស្រទាប់ពណ៌ក្រហម។
ការព្យាបាល៖ មើម ឈឺពោះ ប្រេះមាត់ ស្ងួតមាត់ បញ្ចុះទឹកនោម ឈឺក្រពះ រាកមួល អាសន្នរោគ ពិស ធ្លាក់ស សំរួលអារម្មណ៍…។
កម្រិតប្រើ៖
-មើមស្រស់ លាងទឹកអោយស្អាត ប្រើ ៥០ក្រាម ក្នុងមួយថ្ងៃ ដាំទឹកហូប។
-ប្រើខាងក្រៅ បុកខ្ជាយស្រស់លាយអំបិលបន្តិច លាប ឬបិតបំពោក (បិតអោយពេញ)។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។
ឯកសារយោង៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ