ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើ ជ្រក់ក្រៅឆ្នាំងងាយៗហើយឆ្ងាញ់ទៀត !!

16-Feb-2019 11:57 AM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖-ត្រីងៀតអាំង
-ពងទាស្ងោរ-ជីស្ងោរជ្រក់(ជីនាងវង-ជីរណា ស្លឹកខ្ទឹម)
-ម្ជូរ(ស្វាយខ្ចីឬអំពិលទុំ)-អំបិល ម្សៅស៊ុប ស្ករស (ខ្ញុំមិនចូលចិត្តដាក់ស្ករឡើយចំពោះសម្លរស្ងោរជ្រក់)

វិធីធ្វើ៖
១-ត្រីងៀតដែលអាំងហើយហែកជាចំរៀក ឬកាត់ជាដុំតូចៗដាក់ទៅក្នុងចានគោម
២-ពងទាស្ងោរ កាត់ជា ២ ឬ៤ ចំនិតហើយដាក់ទៅក្នុងចានដែរ
៣-បើប្រើម្ជូរស្វាយ សូមសាប់ស្វាយរួចដាក់ទៅក្នុងចាន។

បើប្រើអំពិលទុំអាចជ្រុំទឹកអំពិលទុំក្នុងកូនចានមួយដើម្បីទុកប្រើប្រាស់
៤-ជីស្ងោរជ្រក់ ហាន់ល្អិតៗរោយពីលើ
៥-លាយគ្រឿងផ្សំបញ្ចូលអំបិលម្សៅស៊ុបស្ករស(កុំដាក់អំបិលច្រើនពេក ព្រោះជួនកាលត្រីងៀតប្រៃស្រាប់)។


៦-ចាក់ទឹកក្តៅចូល រួចកូរអោយចូលជាតិបន្តិច បើមិនសូវជូរអាចថែមស្វាយ ឬទឹកអំពិលទុំ (បើប្រើស្វាយអាចចាំយូរបន្តិចបន្ទាប់ពីចាក់ទឹកក្តៅចូល ព្រោះស្វាយត្រូវប្រើពេលយូរដើម្បីអោយវាចេញជាតិ។
៧-ហូបជាមួយបាយក្តៅៗ

ប្រភព ៖​ ចុងភៅមុខខ្មៅ