ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើតៅហ៊ូបំពងទឹកអំពិលទុំ ឆ្ងាញ់ប្លែកមាត់!

16-Feb-2019 02:23 PM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖ តៅហ៊ូ ១-២ដុំ, ស្ករត្នោត ទឹកអំពិលទុំ ទឹកស៊ីអ៊ីវ  មួយមុខ ៤ស្លាបព្រាបាយ, ល្ងស ១ស្លាបព្រាបាយ, ម្ទេសក្រៀម ២-៣គ្រាប់។

វិធីធ្វើ៖

១.យកតៅហ៊ូលាងទឹកឲ្យស្អាត កាត់ជាដុំៗល្មម រួចយកទៅបំពងឲ្យក្រៀមល្មម ឆ្អិនហើយស្រង់ទុកមួយឡែក

២.ដាំខ្ទះឲ្យក្តៅ រួចដាក់ស្ករត្នោតចូលកូរឲ្យរលាយ បន្ទាប់មកដាក់ទឹកស៊ីអ៊ីវ និងទឹកអំពិលទុំចូល កូរចូលគ្នាឲ្យសព្វ រួចដាក់ល្ងសចូល កូរចូលគ្នាហើយបិទភ្លើង។

៣.យកតៅហ៊ូបំពងដាក់ចាន ហើយស្រោចទឹកជ្រលក់ពីលើ ហើយដាក់ម្ទេសក្រៀមចូលជាការស្រច៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ