ឱសថបុរាណធម្មជាតិ
រូបភាព
ទទួលទានតាមរូបមន្តនេះក្នុងបរិមាណកំណត់ឱ្យបាន ៤ សប្តាហ៍ លោកអ្នកអាចលាហើយកូឡេស្តេរ៉ុល ស្ករក្នុងឈាម ជាតិខ្លាញ់!
យោងតាមអ្នកស្រាវជ្រាវ បញ្ហាលើសកូឡេស្តេរ៉ុល ស្ករក្នុងឈាម ជាតិខ្លាញ់ និងខ្លាញ់ Triglyceride អាចបញ្ចុះវិញបានតាមរយៈការទទួលទានផ្លែល្ពៅ។
ព្យាបាល៖ ស្ករក្នុងឈាម កូឡេស្តេរ៉ុល ខ្លាញ់ក្នុងឈាម
វិធីធ្វើ និងប្រើប្រាស់៖
-កិនល្ពៅមិនទុំពេកមិនខ្ចីពេក ១០០ ក្រាមលាយជាមួយទឹកបន្តិច រួចចាក់ដាក់កែវ
-ទទួលទានមុនអាហារពេលព្រឹក ២០ នាទី រាល់មួយសប្តាហ៍ម្តងក្នុងអំឡុងពេល ៤ សប្តាហ៍ជាប់គ្នា ដើម្បីកាត់បន្ថយបញ្ហាដូចខាងលើ ឬអាចពិសាម្តងទៀតពេលណាក៏បាននៅពេលដែលមានអារម្មណ៍ថាបញ្ហាទាំងនោះចង់កើតឡើងម្តងទៀត។
-ល្ពៅបូកជាមួយទឹកជួយបង្កើនប្រសិទ្ធភាពវីតាមីនចម្រុះរបស់ល្ពៅដែលមានសារៈសំខាន់សម្រាប់ទ្រទ្រង់សុខភាពមនុស្ស។
អ្នកអាចដឹងបញ្ហាទាំងនេះច្បាស់គឺតាមរយៈការពិនិត្យឈាម។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។