ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

ការី​បី​សាសន៍​សាច់គោ​ចំឡក និង​កន្សោម​ពងមាន់​ !!

18-Feb-2019 03:17 PM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖-កន្សោម​ពងមាន់-សាច់គោ​ចំឡក-ដូងទុំ​កោស-អំបិល-ស្ករស-កាពិ ម្សៅការី-ស្លឹកក្រូចសើច គល់ស្លឹកគ្រៃ រំដេង រមៀត ខ្ទឹមស ខ្ទឹម​ក្រហម ម្ទេសក្រៀម-សណ្ដែកដី និង​ជីរវ៉ាន់ស៊ុយ​។

វិធីធ្វើ៖-លាយ​គ្រឿងផ្សំ កាពិ ម្សៅការី ស្លឹក​ក្រូចសើច គល់​ស្លឹកគ្រៃ រំដេង រមៀត ខ្ទឹមស​ ខ្ទឹម​ក្រហម ម្ទេស​ក្រៀម និង​កាពិ​ទាំងអស់​ចូល​គ្នា​បុក​ក្នុង​ត្បាល់ ឬក៏​ដាក់​ក្នុង​ម៉ាស៊ីន​ក្រឡុក​រួច​សឹម​បន្ថែម​សណ្ដែកដី​។ ទុក​គ្រឿង​ដែល​បុក ឬ​ក្រឡុក​ឲ្យ​ម៉ដ្ឋ​នេះ​មួយ​អន្លើ​សិន។

-បន្ទាប់មក ត្រូវ​ពូត​ដូង​កោស​យក​ខ្ទិះ ហើយ​ទុក​ទឹក​ខ្ទិះ​ខ្លះ​សម្រាប់​ប្រើ​ចុងក្រោយ​។

-ចាក់​ខ្ទិះដូង​ចូល​ក្នុង​ខ្ទះ​កំពុង​ដុត​ភ្លើងក្ដៅ ទុក​រម្ងាស់​រហូត​ដល់​ឡើង​ប្រេង​។

-បន្ទាប់មក​ដាក់​ម្ទេស​ក្រៀម​ហាន់​ចូល​រហូត​ដល់​ឡើង​ពណ៌​ក្រហម​។

-បង់​គ្រឿង​ដែល​បុក​រួច​ខាង​លើ​ រួច​ដាក់​អំបិលស្ករសនិង​ម្សៅស៊ុបហើយ​បន្ត​រម្ងាស់​ឲ្យ​ខាប់​រួច​ទុក​មួយ​អន្លើ​សិន​។

-សាច់គោ​ចំឡក​ត្រូវ​យក​មក​ប្រឡាក់​ជាមួយ​អំបិល​បន្តិច ស្ករស និង​ម្សៅស៊ុប ហើយ​ផ្អាប់​ឲ្យ​ចូល​ជាតិ រួច​សឹម​អាំង​ឲ្យ​ឆ្អិន។

-ដោយឡែក​កន្សោម​ពងមាន់​ត្រូវ​យក​វា​ទៅ​ចំហុយ​ឲ្យ​ឆ្អិន។

-យក​សាច់​ចំឡក​អាំង និង​កន្សោម​ពងមាន់​ដែល​ឆ្អិន​ដាក់​ចូល​ក្នុង​ទឹក​ការី​ខាប់​មួយ​អំពុះ ហើយ​ដួស​ដាក់​ចាន​រោយ​ជីរវ៉ាន់ស៊ុយ​នោះ​​ជា​ការ​ស្រេច៕