កសិកម្ម
រូបភាព
ដោយ: Uddam
១.វិធីក្នុងការដាំ
-លាយដីសម្រាប់ដាំមានដូចជា ដីមានជីវជាតិ ជីកំប៉ុស្ត ស្លឹកឈើស្រស់ដែលឆាប់រលួយ ជីអង្កាមដុត និងលាមកគោស្ងួត
-ដកយកកូនវាដែលមានអាយុ ២អាទិត្យ មកបណ្តុះផ្សាំក្នុងរងឲ្យបាន ១៥ថ្ងៃ ទើបជីកយកមកដាំ
-យកផើងដែលមានទំហំមុខ ៣តឹក ជម្រៅ ២តឹក រួចដាក់ល្បាយដីជិតពេញ
-ជីកយកកូនដែលផ្សាំបាន ១៥ថ្ងៃ យកមកដាំតែ ១ដើម ក្នុង១ផើង ដើម្បីឲ្យដើមប្រទាលលូតលាស់បានល្អ និងងាយស្រួលថែទាំ។
២.ការថែទាំ
-មិនថាដាំនៅក្នុងផើង ឬនៅលើដីទេ គឹមិនត្រូវស្រោចទឹកជោគជាំពេកទេ គឹស្រោច ១សប្ដាហ៍ តែមួយដងប៉ុណ្ណោះ ព្រោះប្រទាលនេះមានសំបកក្រាស់ និងមានជាតិទឹកច្រើនស្រាប់៕
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត