ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីឆាត្រប់ជាមួយសាច់ជ្រូក!

21-Feb-2019 09:30 AM

រូបភាព


ដោយ: Uddam

+គ្រឿងផ្សំ៖-សាច់ជ្រូក(យកសាច់ស្មាមុខ)- ត្រប់, -ខ្ទឹមបារាំង, -ខ្ទឹមស-ពងទា-ប្រេងឆា ស្ករស ប្រេងខ្យង ម្រេច ទឹកត្រី ម្សៅស៊ុប អំបិល

+វិធីធ្វើ៖-ចិញ្ច្រាំសាច់ជ្រូក ដុតត្រប់ រួចបកសំបកចេញ រួច ត្រប់១កាត់ជា៣កំណាត់ ចិញ្ច្រាំខ្ទឹមស-ហាន់ខ្ទឹមបារាំង ទទឺងស្តើងៗ (ហាន់ដូចហាន់ឆាឡូកឡាក់)-ចាក់ប្រេងឆាបន្តិចចូលខ្ទះ រួចហើយបំពងខ្ទឹមសឡើងឈ្ងុយ រួចដាក់សាច់ជ្រូកចូល។ ឆាត្រលប់ចុះឡើង ចាក់ទឹកត្រីអោយឈ្ងុយ រួចដាក់ស្ករស ប្រេងខ្យង ម្រេច ម្សៅស៊ុប អំបិល-តាមរសជាតិដែលអ្នកចូលចិត្ត ចាក់ទឹកចូលបន្តិចរួចគ្រប់ប្រហែល៥នាទីដើម្បីអោយសាច់ជ្រូក ឆ្អិនល្អទើបដាក់ពងទា។ដាក់ត្រប់និងខ្ទឹមបារាំងចូលដំណាលគ្នា ឆាត្រលប់បន្តិចជាការស្រេច។សម្រួលអត្ថបទដោយ៖ខ្ទឹមស