ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

វិធីធម្មជាតិងាយៗបំបាត់ស្នាមខ្មៅ ក្រិន​កែងដៃ ក្បាលជង្គង់ ភ្នែកគោលយ៉ាងមានប្រសិទ្ធភាព

21-Feb-2019 03:50 PM

រូបភាព


ដោយ: Uddam

ខាងក្រោមនេះជាវិធី៣យ៉ាងផ្សេងគ្នា តាមបែបធម្មជាតិក្នុងការជួយ បំបាត់ស្នាមខ្មៅ​ ក្រិន​កែងដៃ ក្បាលជង្គង់ ភ្នែកគោលយ៉ាងមានប្រសិទ្ធភាព។ បងប្អូនអាចជ្រើសរើសយកវិធីណាមួយក្នុងចំណោមវិធីទាំងបីនេះ មកអនុវត្ត។

* រូបមន្តទី១
– ក្រូចឆ្មា ១ គ្រាប់

* បៀបធ្វើ
-កាត់ក្រូចជាពីរ
-យកក្រូចមួយចំហៀងមកត្រដុសលើភ្នែកគោប្រហែល ៣ នាទី

-លាងសម្អាតជាមួយទឹក
-ជាតិអាស៊ីតក្នុងក្រូចឆ្មាជួយជំរុញកោសិកាស្បែកឆាប់ដុសឡើងវិញ និងធ្វើឱ្យស្បែកក្រិនសតាមបែបធម្មជាតិ។
-ត្រដុសរាល់ថ្ងៃទាល់តែឃើញលទ្ធផលពេញចិត្ត។

* រូបមន្តទី ២
– អំពិលទុំ
– ទឹកឃ្មុំ

No photo description available.* របៀបធ្វើ
– កាយអំពិលទុំមកកូរឱ្យទៅជាទឹកខាប់ៗ
– លាយវាជាមួយទឹកឃ្មុំបន្តិចបន្តួច

Image may contain: dessert and food– យកប៉ុងជ្រលក់ ហើយត្រដុសថ្នមៗលើភ្នែកគោ បួនដប់នាទី។
– ត្រដុស ២ ដងក្នុងមួយសប្តាហ៍ លោកអ្នកនឹងចាប់ផ្តើមសង្កេតឃើញរលុបស្នាមខ្មៅបន្តិចម្តងៗរហូតចេញស្បែកធម្មជាតិ។

Image may contain: food

* រូបមន្តទី ៣
– ស្ករត្នោត ១ ស្លាបព្រាបាយ
– ទឹកដោះគោឆៅ

Image may contain: foodImage may contain: drink* របៀបធ្វើ
– លាយស្ករត្នោតជាមួយទឹកដោះគោឆៅបន្តិច (ព្រោះស្ករមិនរលាយទេបើគ្មានទឹកដោះគោ)
– បន្ទាប់មកយកសំឡីជ្រលក់ ហើយត្រដុសលើភ្នែកគោប្រហែល ៥ នាទី។


– លាងទឹកឱ្យស្អាត
– អនុវត្ត ២ ដងក្នុងមួយសប្តាហ៍ ស្នាមខ្មៅនឹងបាត់បន្តិចម្តងៗ។

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។