ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

របៀបធ្វើបបរខ្យងធាងត្រាវ!!

22-Feb-2019 09:28 AM

រូបភាព


ដោយ: Uddam

+គ្រឿងផ្សំ៖- សាច់ខ្យង – សាច់ត្រីរ៉ស់ – ធាងត្រាវ ហាន់ជាសង្វាមូល- អង្ករ- ខ្ទិះដូង- គ្រឿងបុកហើយម៉ដ្ឋ
– ម្សៅស៊ុប- ស្ករស អំបិល ប៊ិចេង ទឹកត្រី

+វិធីធ្វើ៖-សាច់ត្រីរ៉ស់ដាក់ស្ងោរអោយឆ្អិន បេះសាច់ត្រីបុកជាមួយគ្រឿង ដាក់ ស្ករស អំបិល ប៊ិចេង បន្ដិចបានហើយយករសជាតិ។-ធាងត្រាវដាក់ស្ងោរ រម្ងាស់ឲ្យធុយរលួយ រួចដាក់អង្ករចម្អិនរហូតទាល់តែ អង្កររីកល្មម។
-បន្ទាប់មកដាក់គ្រឿងបុក និងសាច់ត្រីបុកចូលទុកឲ្យពុះ រួចហើយ ដាក់សាច់ខ្យងចូល។ -ពេលពុះហើយដាក់គ្រឿងផ្សំ អំបិល ស្ករស ម្សៅស៊ុប ទឹកត្រីបន្តិចៗ ភ្លក់មើលរសជាតិតាមចំណូលចិត្តឆ្អិនល្អ ដួសដាក់ចានញុំាជាមួយបន្លែអន្លក់ស្រស់ៗ ជាការស្រេច។

សម្រួលអត្ថបទដោយ៖ខ្ទឹមស