ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

ឱសថធម្មជាតិព្យាបាលធ្លាក់សរ៉ាំរ៉ៃ និងរលាកពោះវៀនធ្ងន់ធ្ងរ!

22-Feb-2019 11:26 AM

រូបភាព


ដោយ: Uddam

មុននឹងស្វែងយល់ពីរូបមន្តធម្មជាតិព្យាបាលរោគធ្លាក់សនេះ សូមមកសិក្សាស្វែងយល់ពីរោគនេះឱ្យកាន់តែច្បាស់បន្ថែមទៀតជាមុន។
ធ្លាក់ស ជាអ្វី?
ការធ្លាក់សជាការធ្លាក់នូវវត្តុវាវមួយប្រភេទ ដែលមិនមែនជាឈាម តាមទ្វាមាសស្ត្រី ឬ ប្រដាប់បន្តពូជស្ត្រី។ ការធ្លាក់សនេះមានពីរប្រភេទ គឺការធ្លាក់សដោយសារតែមានជំងឺនិងការធ្លាក់សធម្មតាមិនមានជំងឺ។

No photo description available.

១. ការធ្លាក់សមានជំងឺ៖ ជាការធ្លាក់សមួយដែលមានធុំក្លិន ហើយពេលខ្លះទៀតអាច ធ្លាក់ឈាមមកជាមួយផងដែរ។ ការធ្លាក់សនេះបណ្តាលមកពីមេរោគ ហើយនាំឱ្យកើតជំងឺ ស្ត្រីនេះតែម្តង ក្នុងន័យថាការធ្លាក់ស ជារោគសញ្ញាមួយនៃរោគស្ត្រី។ មេរោគដែលបង្កឱ្យមានការធ្លាក់សមានច្រើនប្រភេទ។

២.ការធ្លាក់សធម្មតាមិនមានជំងឺ ៖ ជាការធ្លាក់សដែលមានសណ្ឋានដូចជាទឹកសម្បោរ ឬជាទឹករំអិល ឬដូចផ្នែកសនៃពងមាន់ ហើយពុំមានធុំក្លិនទេ។ ជាទូទៅបើគេយកសនោះ ទៅពិនិត្យមើល គេមិនឃើញមាន កោសិកាអ្វីទេ (មិនឃើញមានមេរោគ) និងគ្មានគ្រាប់ ឈាមសឡើយ។ នៅក្នុងមជ្ឈដ្ឋានប្រដាប់បន្តពូជស្ត្រី មានអាស៊ីតបាស ប៉េអាស់(pH) ចាប់ពី៣.៨ទៅ៤.៥។ ប៉េអាស់នេះមានទទួលនាទីអាចជួយទប់ទល់ និងបង្អាក់ការកកើតនៃមេរោគមួយចំនួនដែលមាននៅក្នុងប្រដាប់បន្តពូជស្ត្រី។

ការធ្លាក់សជារោគសញ្ញានៃជំងឺផ្សេងទៀត៖ ការធ្លាក់សជារោគសញ្ញានៃជំងឺមួយចំនួនដែលមានដូចជា ការរលាកទ្វាមាស រលាកស្បូន ជាដើម។ ស្ត្រីដែលមានជម្ធឺទាំងនេះតែងមានការធ្លាក់ស និងមានរោគសញ្ញាផ្សេងៗទៀត៖ធ្លាក់សមានធុំក្លិន
ក្រហាយនៅប្រដាប់ភេទ

-រមាស់ទ្វារមាស ឈឺចាប់ពេលរួមភេទ ហើយនោមញឹកញាប់ ហើយផ្សាជាដើមមូលហេតុដែលបង្កឱ្យស្ត្រីធ្លាក់ស
ការធ្លាក់សអាចបណ្តាលមកពីផ្សិត។ ការធ្លាក់សម្យ៉ាងទៀតនោះគឺវាកើតមកពីមេរោគ ជាច្រើនរួមគ្នាកកើតបានជា ស នេះតែម្តង។ មួយវិញទៀត ចំពោះស្ត្រីដែលប្រើប្រាស់ថ្នាំ ពន្យារកំណើត និងចំពោះស្ត្រីដែល មានផ្ទៃពោះក៏អាចមានការធ្លាក់សបានដែរ។ មេរោគ ដែលនាំឱ្យមានការធ្លាក់សមានដូចជា ផ្សិត ទ្រីកូម៉ូណាល់ ហ្គាណឺវ៉ឺឡា ជាដើម។

ការផលវិបាកនៅវ័យចំណាស់
ចំពោះស្ត្រីដែលមានវ័យចំណាស់ គាត់មិនមានធ្លាក់សទេ។ ភាពស្ងួតនៅប្រដាប់ភេទ គឺ បណ្តាលមកពីកង្វះអ៊ីដ្រូហ្សែន។ ប៉ុន្តែបើគាត់មានធ្លាក់សហើយមានធុំក្លិន និងមានឈាម តិចៗនោះ ត្រូវតែប្រុងប្រយ័ត្ន ព្រោះនេះជារោគសញ្ញានៃជំងឺមហារីកមាត់ស្បូន។ ចំណែកឯ ស្ត្រីដែលនៅលីវពេលដែលជិតដល់ពេលមានរដូវ ឬពាក់កណ្តាលនៃថ្ងៃរដូវ តែងតែមានការ ធ្លាក់ទឹករំអិលដែលមិនមែនជាជំងឺ និងមិនមែនជាការធ្លាកសមានជំងឺ និងមិនមែនជាការ ធ្លាក់សមានជំងឺ និងមិនមែនជាការធ្លាក់សមានជំងឺទេ។

ចុះជំងឺរលាកពោះវៀនកើតឡើងដោយសារអ្វី?​ មានរោគសញ្ញាបែបណាដែរ?

ចង្កោម​រោគសញ្ញា​ជំងឺ​រលាក​ពោះវៀន (Irritable Bowel Syndrome, IBS) គឺ ៖
​ជំងឺ​មួយ​ប្រភេទ​ដែល​កើតឡើង ទៅលើ​ពោះវៀន ហើយក៏​មាន​ញឹកញាប់ លើ​ប្រជាជន​យើង​ដែរ​។ បញ្ហា​នេះ​ច្រើន​តែ​បង្ក​ឡើង​ដោយ ការ​ផ្សំគ្នា​នៃ​ដំណើ​ការធម្មតា​របស់​រា​ង​កាយ (​ការប្រែប្រួល​ចលនា​ពោះវៀន​) និង​កត្តា​ចិត្តសាស្ត្រ​ក្នុងសង្គម (​ស្ត្រេ​ស របៀប​រស់នៅ​)​។​

No photo description available.

​រោគសញ្ញា​ដែល​កើតមាន​ជា​ញឹកញាប់​៖ ការ​ទល់លាមក ឬ​រាករូស គឺជា​អាការៈ​ញឹកញាប់​នៃកា​ររលាក​ពោះវៀន​។ លើសពីនេះទៅទៀត វា​ក៏​អាច​ធ្វើឲ្យ​អ្នក​ជំងឺ​មាន​អារម្មណ៍​ថា ពួកគេ​ហាក់បីដូច​ជា​បន្ទោ​របង់​មិន​អស់​សោះ​ទោះបីជា​អង្គុយ​លើ​ចាន​បង្គន់​យូរ​ហើយ​ក៏​ដោយ​។
​ការ​ហើមពោះ ក៏​ជា​អាការៈ​មួយ​ផង​ដែរ ប៉ុន្តែ វា​នឹង​បាត់​ទៅ​វិញ ក្រោយ​ពី​ផោម​រួច​។​ ​ការ​ឈឺពោះ​បែប​រមួលៗ តែងតែ​កើតមាន​ជា​ញឹកញាប់​លើ អាការៈ​ជំងឺ​ចង្កោម​រោគសញ្ញា​រលាក​ពោះវៀន​នេះ ប៉ុន្តែ វា​នឹង​បាត់​ទៅ​វិញ ក្រោយ​ពី​បន្ទោ​របង់​រួច​។
​រោគសញ្ញា​របស់​ជំងឺ​នេះ អាច​នឹង​មាន​ថែម​ទៀត​ដែរ ដូចជា អស់កម្លាំង ឈឺ​ខ្នង នោម​ញឹក គេង​មិនបាន ថប់​បារម្ភ និង​មាន​អារម្មណ៍​បាក់​ទឹកចិត្ត​ជាដើម​។

No photo description available.

ខាងក្រោមនេះជារូបមន្តធម្មជាតិព្យាបាលរោគធ្លាក់សរ៉ាំរ៉ៃ និងរលាកក្រពះធ្ងន់ធ្ងរ
រុក្ខជាតិ៖ ដើមគ្រាប់បែក ឬដើមបិទផ្ទុះ


វិធីធ្វើ និងប្រើប្រាស់៖-យកឫសដើមដើមគ្រាប់បែក ឬដើមបិទផ្ទុះ ហាលក្នុងម្លប់ឱ្យស្ងួត -យកចំនួន១ដៃធំដាំជាមួយទឹក១លីត្រ ដាំឱ្យពុះរយៈពេល១០នាទី -យកមកហូបធម្មតារាល់ពេលជំនួសទឹកធម្មតា។

ក្រោយហូបបាន១ខែអ្នកនឹងទទួលបានផលល្អ។

**សូមពិនិត្យ និងពិគ្រោះជាមួយពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។