វិជ្ជាមេផ្ទះ
រូបភាព
គ្រឿងផ្សំ៖-គ្រឿងក្នុងក្រួច៥ខាំ
-ម្រេចខ្ចីប្រហែលកន្លះគីឡូក្រា-សាលាដពីរបីគល់-ខ្ទឹមស៥កំពិស (ចិញ្រ្ចាំអោយម៉ត់)-ស្ករ១ស្លាបព្រាបាយ-អំបិល១ស្លាបព្រាបាយ-ទឹកត្រី ២ស្លាបព្រាបាយ
-ប្រេងខ្យង ១ស្លាបព្រាបាយ-ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ-ប្រេងឆា ២ស្លាបព្រាបាយ
+របៀបធ្វើ៖-យកគ្រឿងក្នុងក្រួចច្របាច់ជាមួយអំបិល រូចលាងទឹកអោយស្អាត (ធ្វើបែបនេះបីបួនដង) តែពងក្រួចដាក់ដោយឡែកមិនចាំបាច់លាងច្របាច់វាទេ។
-យកគ្រឿងក្នុងក្រួចហាន់តូចៗល្នម។
-ដាំទឹកបន្ទិច (ដាក់អំបិលបន្តិច) អោយពុះ រួចដាក់គ្រឿងក្នុងក្រួចស្រុះប្រហែល ៥នាទី តែពងក្រួចមិនចាំបាច់ស្រុះកបាន រូចស្រង់ចេញ ដាក់ត្រាំក្នុងទឹកត្រជាក់ប្រហែល ៣នាទី។
-ដាំទឹកបន្ទិចអោយពុះ រួចដាក់ប្រេងឆា ២-៣តំណក់ និងត្រកួនចូលស្រុះប្រហែល ២-៣នាទី រួចស្រង់ដាក់កញ្រ្ជែងអោយស្រស់ទឹក។
-ដាក់ប្រេងឆាក្នុងខ្ទះ ដាំអោយក្តៅ រួចដាក់ខ្ទឹមសចូលបំពងអោយប្រែពណ៌បន្ទិច សឹមដាក់ម្ទេសចូលឆាបីបួនត្រឡប់ សឹមដាក់សាច់ចូល ឆាបីបួនត្រឡប់ រួចបន្ថែមរសជាតិដោយ ស្ករ ទឹកត្រី ប្រេងខ្យង និងម្សៅស៊ុបចូលឆាចូលគ្នាអោយសព្វ។
-រំងាស់សាច់អោយស្ងួតទឹក រួចថែមទឹកបន្តិចទៀត រំងាស់រហូតដល់សាច់ឆ្អឹនល្អ ភ្លក្សរសជាតិតាមចំនូលចិត្ត តែកុំសូវត្រឡប់ខ្លាំងបើត្រឡប់ខ្លាំងបែកពងក្រួច។តុបតែងបានតាមតម្រូវចិត្ដ។
ប្រភព៖ CamW3KH