ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

របៀប ញាំ-ក្រូចថ្លុង ឆ្ងាញ់!

23-Feb-2019 09:08 AM

រូបភាព


ដោយ: Uddam

+គ្រឿងផ្សំ៖-សាច់ជ្រូកបីជាន់ 3 ខាំ ក្រូចថ្លុងធំ 1 ផ្លែ ហៃប៊ី កន្លះចានចង្កឹះ ដូងកោស 1 ផ្លែ ខ្ទឹមស 10 គ្រាប់ខ្ទឹមក្រហម 10 គ្រាប់ ទឹកត្រី 2 ស្លាបព្រាបាយ ទឹកក្រូចឆ្មារ 2 ស្លាបព្រាបាយ ស្ករស2 ស្លាបព្រាបាយ ម្សៅស៊ុប 1 ស្លាបព្រាបាយ អំបិល 1 ស្លាបព្រាបាយ ខ្លាញ់3ស្លាបព្រាបាយ

+វិធីធ្វើ៖-សាច់ជ្រូកសោរ ហាន់ជាសរសៃ ក្រូចថ្លុងប្រលេះកំពិសឲ្យបែកជារាយ ខ្ទឹមស ខ្ទឹមក្រហមហាន់ជាបន្ទះស្តើង បំពងឲ្យស្រួយ ដូងកោសលីងឲ្យឈ្ងុយ។

-យកសាច់ជ្រូក ហៃប៊ី ក្រូចថ្លុង ដូងលីង ខ្ទឹមបំពង ទឹកត្រី ទឹកក្រូចឆ្មារ ស្ករស ម្សៅស៊ុប អំបិលច្របល់ចូលគ្នាឲ្យសព្វទើបអាចទទួលទានបាន៕

សម្រួលអត្ថបទដោយ៖ខ្ទឹមស